ជាតិ
វីដេអូ​ឯកសារ​ស្តីពី ផ្ទះ ប៉ុល ពត​
18, Feb 2018 , 11:00 am        
រូបភាព
​ភ្នំពេញ​៖ ប៉ុល ពត គឺជា​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​ក្នុងសម័យ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែល​មនុស្ស​ទូទៅ​ស្គាល់​ថា ជា​បងធំ​ទី​១ នៅក្នុង​របប​ខ្មែរក្រហម ឬ របប​ប៉ុល ពត ។ ប៉ុល ពត មានឈ្មោះ​ដើម​ថា «​សា​ឡុ​ត ស​» ដែលជា​កូន​កសិករ នៅក្នុង​ខេត្តកំពង់ធំ​។

 
 
​ប៉ុល ពត គឺជា​មនុស្ស​ចូលចិត្ត​រស់នៅក្នុង​ភាពអាថ៌កំបាំង ដែល​សូម្បីតែ​ប្រវត្តិរូប ក៏​មិនមាន​អ្នកណា​ដឹង​ច្បាស់​ដែរ​។ ប៉ុន្តែ​តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​កាសែត​បរទេស​កាលពី​នៅមាន​ជីវិត ប៉ុល ពត ធ្លាប់បាន​បញ្ជាក់ថា ខ្លួន​កើត​នៅ​ខែ មករា ឆ្នាំ​១៩២៥ ។ 
 
​ក្រោយ​របប​ខ្មែរក្រហម​ដួលរលំ នៅ​ឆ្នាំ​១៩៧៩ ប៉ុល ពត និង​បក្សពួក​ដែល​នៅ​សេសសល់ បាន​រត់​ភៀសខ្លួន​ទៅ​រស់នៅ​ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ប៉ុល ពត បាន​ស្លាប់​នៅ​ថ្ងៃ​២៥ ឧសភា ឆ្នាំ​១៩៩៨ នៅក្នុង​ផ្ទះ ។ បច្ចុប្បន្ននេះ​ទីតាំង​ផ្ទះ ប៉ុល ពត ក្លាយទៅជា​តំបន់​ទេសចរ​ប្រវត្តិសាស្ត្រ និង​ជា​កន្លែង​សម្រាប់​ស្រាវជ្រាវ ចងក្រង​ឯកសារ​ផងដែរ​។​
​ខាងក្រោម​នេះ គឺជា​កម្រង​ឯកសារ​ផ្ទះ​របស់ ប៉ុល ពត ដែល​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​៖

Tag:
 ​ប៉ុល ពត​
 ​ខ្មែរក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com