ជាតិ
កម្ពុជា​ចាប់ផ្ដើម​រង​ឥទ្ធិពល​ព្យុះសាន់​បា (SANBA)
17, Feb 2018 , 6:30 pm        
រូបភាព
ទិដ្ឋភាពចុះអ័ព្ទនៅតាមផ្លូវទៅខេត្តកំពតកាលពីព្រឹក​ថ្ងៃទី១៧ ខែកុម្ភៈ។ រូបថត ចំប៉ា
ទិដ្ឋភាពចុះអ័ព្ទនៅតាមផ្លូវទៅខេត្តកំពតកាលពីព្រឹក​ថ្ងៃទី១៧ ខែកុម្ភៈ។ រូបថត ចំប៉ា
ដោយ:
​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២២ ខែកុម្ភៈ ប្រទេស​កម្ពុជា និង​ទទួលរង​ឥទ្ធិពល​ពី​ខ្យល់ព្យុះ​សាន់​បាន (SANBA) ដែល​មកដល់ និង​ថយឥទ្ធិពល នៅ​ឆ្នេរ​ភាគ​អាគ្នេយ៍ នៃ​ប្រទេស​វៀតណាម នៅ​យប់​ថ្ងៃទី​១៧ ខែកុម្ភៈ​នេះ​។


 
​ប្រទេស​កម្ពុជា នឹងមាន​ភ្លៀង​កក់ខែ​ចាប់ផ្ដើម​ពីថ្ងៃ​ទី ១៨ ដល់ ថ្ងៃទី​២២ ខែកុម្ភៈ​។ ភ្លៀង​កក់ខែ​នេះ ដោយសារតែ​កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពី​ព្យុះ​សាន់​បា (SANBA) ដែល​នឹង​ឆ្លងកាត់​ឆ្នេរ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​វៀតណាម​។​

​សេចក្ដីជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹក បាន​ឲ្យ​ដឹងថា ខេត្ត​ដែល​ទទួលរង​ឥទ្ធិពល​ព្យុះ នឹង​បណ្ដាល​ឲ្យ​មាន​ភ្លៀង​កក់ខែ​នោះ មានដូចជា រាជធានី​ភ្នំពេញ ខេត្ត​ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ព្រៃវែង ស្វាយរៀង តាកែវ កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ និង​ខេត្ត​ដែល​នៅតាម​បណ្ដា​ឆ្នេរ​ក្នុងប្រទេស​កម្ពុជា​។ 

​យ៉ាងណា​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ​នេះ រាជធានី​ភ្នំពេញ កំពង់ស្ពឺ កំពត និង​បណ្ដា​ខេត្ត​មួយចំនួន មាន​ការចុះ​អ័ព្ទ​ច្រើន​ខុសធម្មតា​ផងដែរ​៕

Tag:
 ខ្យល់ព្យុះ​
 ​សាន់​បា​
  SANBA
© រក្សាសិទ្ធិដោយ thmeythmey.com