ជាតិ
សង្គមជាតិ
កុមារ​ឈឺ​ធ្ងន់​៧​នាក់ ត្រូវបាន​មន្ទីរពេទ្យ​គន្ធបុប្ផា​ជួយ​ជីវិត ក្នុង​រយៈពេល​១៤​ថ្ងៃ ដើមខែ​កុម្ភៈ​
18, Feb 2018 , 6:30 pm        
រូបភាព
កុមារឈឺធ្ងន់៧នាក់
កុមារឈឺធ្ងន់៧នាក់
ដោយ:
​ភ្នំពេញ​៖ តាម​សេចក្ដីជូនដំណឹង​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ឲ្យ​ដឹងថា រយៈពេល​១៤​ថ្ងៃ​ដើមខែ​កុម្ភៈ​នេះ មន្ទីរពេទ្យ​បានទទួល​ព្យាបាល​កុមារ​រាប់ពាន់នាក់ ក្នុងនោះ​មាន​កុមារ​៧​នាក់ ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ​ដែល​ទាមទារ​ឲ្យ​មានការ​សង្គ្រោះ​ឲ្យ​ទាន់ពេល​។​



​ត្រឹមតែ​១៤​ថ្ងៃ​ប៉ុណ្ណោះ​មន្ទីរពេទ្យ​គន្ធបុប្ផា​រាជធានី​ភ្នំពេញ បានទទួល​ព្យាបាល​កុមារ​ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន​៧​នាក់​។ កុមារ​ទាំងនោះ​សុទ្ធសឹងតែ​ជា​កុមារ​មកពី​គ្រួសារ ដែលមាន​ជីវភាព​ទីទាល់ក្រ ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន​៦​ផ្សេងទៀត និង​មាន​អាយុ​ចន្លោះ​ពី អាយុ​ចន្លោះ​ពី ៩​ខែ ដល់ ១៣​ឆ្នាំ មាន​កុមារី ៣​នាក់ និង កុមារា ៤​នាក់ ។ 
​កុមារ​ទាំង​៧​នាក់​នេះ ត្រូវបាន​រកឃើញថា មាន​ជំងឺរបេង​ធ្ងន់ធ្ងរ ដូចជា​របេង​សួត​គ្រាប់​ខ្សាច់ របេង​ស្រោម​ខួរក្បាល និង​របេង​ដុំ​សាច់​ខួរក្បាល​។ បន្ទាប់ពី​បាន​ពិនិត្យ​ជំងឺ​ហើយ កុមារ​ទាំងអស់នេះ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​រាជធានី​ភ្នំពេញ​ដោយ​ឥតគិតថ្លៃ​។ 
 
​យ៉ាងណា​ស្ថានភាព​ជំងឺ​របស់​កុមារ​ទាំង​៧​នាក់​នេះ ត្រូវបាន​ពិនិត្យឃើញថា មិនមាន​ករណី​ណាមួយ​ដែលមាន​មេរោគ​ស៊ាំ​ទៅនឹង​ថ្នាំ​របេង​ឡើយ ដូច្នេះ​ពួកគេ​ត្រូវ​ទទួល​ការព្យាបាល​រយៈពេល ១២​ខែ​។ កុមារ​ទាំងអស់នោះ មក​រាជធានី​ភ្នំពេញ ២​នាក់ កំពង់ធំ​ម្នាក់ ស្វាយរៀង​ម្នាក់ តាកែវ​ម្នាក់ កណ្ដាល​ម្នាក់ និង​ខេត្ដ​កំពង់ចាម​ម្នាក់​។​
​តាម​របាយការណ៍​រប​ស់​មន្ទីរពេទ្យ​គន្ធ តាំងពី​ឆ្នាំ​១៩៩២ រហូតដល់​ឆ្នាំ​២០១៦ អ្នកជំងឺ​ដែលមាន​ជីវភាព​ក្រីក្រ ពិសេស​ស្ដ្រី និង​កុមារ​ប្រមាណ​ជាង ១៥​លាន​នាក់ បាន​ទៅ​ទទួល​សេវា​ព្យាបាល​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា​នេះ​។ បច្ចុប្បន្ននេះ​មន្ទីរពេទ្យ​មនុស្សធម៌​នេះ មាន​សាខា​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​៕

Tag:
 សុខភាព​
  មន្ទីរពេទ្យ​គន្ធបុប្ផា​
 ​ជំងឺ​កុមារ​
  ជំងឺ​ស្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com