ជាតិ
ជនសង្ស័យ៣៣នាក់ ដែលជំរិតប្រាក់តាមInternet ត្រូវបានបញ្ជូនទៅតុលាការ
× ភ្នំពេញ៖ សមត្ថកិច្ច បានបញ្ជូនជនសង្ស័យ៣៣នាក់ ដែលជាប់ពាក់នឹងបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត Internet ទៅតុលាការនៅព្រឹកថ្ងៃទី១៩ កុម្ភៈ។ ជនសង្ស័យទាំងនេះ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបឃាត់ខ្លួន នៅក្នុងផ្ទះមួយកន្លែង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ កុម្ភៈ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះ មានជនជាតិថៃ២៥នាក់ (ស្រី៨នាក់) ជនជាតិចិនតៃវ៉ាន់៤នាក់ និងជនជាតិខ្មែរ៤នាក់ (ស្រី៣នាក់)។ ក្រៅពីប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចក៏បានបង្ក្រាបជនសង្ស័យចំនួន៣នាក់ទៀត នៅក្នុងប្រតិបត្តិការដោយឡែក ក្នុងខេត្តព្រះសីហនុផងដែរ។ បន្ថែមពីនេះសមត្ថកិច្ចក៏កំពុងស្វែងរកចាប់ខ្លួនមេក្លោងចាប់ជំរិតតាមប្រព័ន្ធ Internet ២នាក់ប្តីប្រពន្ធជនជាតិតៃវ៉ាន់ ដែលកំពុងរត់គេចខ្លួន តាមដីកាពីតុលាការប្រទេសថៃផងដែរ៕
Tag:
តៃវ៉ាន់
ថៃ
ជំរិតប្រាក់
Cyber Crime
© រក្សាសិទ្ធិដោយ thmeythmey.com