ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ឲ្យ​ភ្នែកមាន​សុខភាព​ល្អ តើ​គួរ​ធ្វើ​បែបណា​ទើប​ល្អ​?
20, Feb 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នែក​គឺជា​បង្អួច​ដែល​អាច​ឲ្យ​មនុស្ស​យើង​មើលឃើញ​ពិភពលោក​នៅ​ជុំវិញខ្លួន​បាន​។ ដូច្នេះ​រាល់​ការរំខាន​ដល់​ការមើលឃើញ​នេះ​សុទ្ធតែ​មិនល្អ​ចំពោះ​មនុស្ស​យើង​ឡើយ​។ ដើម្បី​ថែរក្សា​សុខភាព​ភ្នែក​កាន់តែ​ល្អ យក​ល្អ​អ្នក​គួរតែ​ធ្វើ​ដូច​ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ​៖



​ញ៉ាំ​បន្លែ​ពណ៌​បៃតង
​អាហារ​ប្រភេទ​នេះ​មាន​អង់​ទី​អុកស៊ីដ​ង់ និង​ជីវជាតិ​ផ្សេងៗ​ទៀត​ខ្ពស់​ណាស់​ដែល​អាចជួយ​ទ្រទ្រង់​ដល់​សុខភាព​ភ្នែក​បាន​។ សារធាតុ​ទាំងនោះ​មានដូចជា Lutein, Zeaxanthin, Vitamin E, and Beta-carotene​។ ប្រូ​ខូ​លី ស្ពៃ​ស្ពី​ណា​ច និង​ត្រកួន​គឺមាន​សារធាតុ​ទាំងនេះ​ច្រើនណាស់​។ ដើម្បី​ទទួលបាន​ប្រយោជន៍​កាន់តែច្រើន ចូរ​លាយ​វា​ជាមួយនឹង​ប្រេង​អូ​លីវ​ផង​។ ការដែល​បញ្ចូល​ប​ន្លៃ​មាន​ពណ៌​ច្រើន​ចូលគ្នា​គឺជា​រឿង​ល្អ​សម្រាប់​សុខភាព​ទូទៅ​។​

​ឈប​ជក់បារី​
​ការការបារ​ភ្នែក​គឺជា​ហេតុផល​មួយទៀត​ដែល​អ្នក​ត្រូវ​ឈប់​ជក់បារី​។ ការជក់បារី​នឹង​បង្កើន​ឱកាស​កើត​ជំងឺ​ភ្នែក Macular Degeneration​។ វា​ក៏​ជួយ​បង្កើនល្បឿន​នៃ​ការខូចខាត​ភ្នែក​ដែរ​នៅពេល​អ្នកមាន​ជំងឺ​នេះ​។ បើសិនជា​អ្នក​ពិបាក​នឹង​លះបង់​ទម្លាប់​នេះ ចូរ​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​ទៅ​។​

​ការពារ​ភ្នែក
​កាំរស្មី​យូ​វី​ចេញពី​ពន្លឺព្រះអាទិត្យ​អាច​បង្កើន​ឱកាស​កើត​ជំងឺ​ភ្នែក Macular Degeneration បាន ប៉ុន្តែ​វ៉ែនតា​ខ្មៅ​អាចជួយ​បាន​។ ចូរ​ស្វែងរក​វ៉ែនតា​ណា​ដែលមាន​ស្លា​កថា UV 400 សម្រាប់​ភ្នែក​ទាំងសងខាង​។ ចូរ​ពាក់​វែ​នតា​ជានិច្ច​គ្រប់​ពេលដែល​អ្នក​ចេញទៅ​ខាងក្រៅ ឬ​យល់ថា​មាន​ពន្លឺព្រះអាទិត្យ​ចាំង​ខ្លាំង​។

​ហាត់ប្រាណ​
​ការហាត់​ប្រាណ​មាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​សម្រាប់​សុខភាព​ភ្នែក​។ វា​ជួយ​ពង្រឹង​ដល់​សុខភាព​បេះដូង ដូច្នេះ​វា​អាច​ច្របាច់​ឈាម​ដែល​សម្បូរ​អុកស៊ីសែន​ទៅ​ភ្នែក​បាន​។ ការ​ដែលមាន​រូបរាង​សមសួន​ក៏​ជួយ​គ្រប់គ្រង​ទម្ងន់ និង​បង្ការ​ភាពធាត់​ជ្រុល​បានដែរ​។ បើសិនជា​អ្នក​ងងឹតភ្នែក​ហើយ ចូរ​ព្យាយាម​ហាត់ប្រាណ​កីឡា​ណា​ដែលមាន​សុវត្ថិភាព​ដូចជា ការ​ជិះ​កង់​នៅ​មួយកន្លែង ឬ​ហាត់​យូ​ហ្គា​ជាដើម​។

​ញ៉ាំ​ត្រី​ឲ្យ​បាន​ច្រើន​
​ត្រី​ដែល​សម្បូរ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី គឺ​ល្អ​សម្រាប់​សុខភាព​បេះដូង និង​ភ្នែក​។ ចូរ​ព្យាយាម​ញ៉ាំ​ត្រី​សាល​ម៉ុង ឬ​ធូ​ណា​។ ចូរ​ញ៉ាំ​ត្រី​បែបនេះ​ចំនួន​ពីរដង​ក្នុង​មួយ​សប្តាហ៍​។

​រក្សា​សម្ពាធ​ឈាម​ឲ្យ​នៅ​ទាប​
​ភ្នែក​មនុស្ស​យើង​គឺ​ពឹង​ទៅលើ​លំហូរ​ឈាម​ដែលមាន​អុកស៊ីសែន​តាមរយៈ​ចរន្តឈាម​ដែល​ផ្គត់ផ្គង់​វា​។ ការ​ដែលមាន​សម្ពាធ​ឈាម​ខ្ពស់​អាច​បំផ្លាញ​ដល់​សរសៃឈាម និង​សមត្ថភាព​ច្របាច់​ឈាម​របស់​បេះដូង​បាន​។ អ្នក​ក៏​អាច​រក្សា​វា​ឲ្យ​ស្ថិតក្នុង​ការគ្រប់គ្រង​បានដែរ​តាមរយៈ​របប​អាហារ ហាត់ប្រាណ និង​ប្រើ​ថ្នាំ​ព្យាបាល​។

​គ្រប់គ្រង​កូ​ឡេ​ស្តេ​រ៉ុល​
​កាលណា​ក្នុង​ឈាមមាន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ ឬ LDL Cholesterol ឡើង​ខ្ពស់​មិន​គ្រាន់តែ​បង្កើន​ការកើត​ជំងឺ​បេះដូង​ទេ តែ​វា​ក៏​បង្កើន​បញ្ហា​ដល់​ភ្នែក​អ្នក​ដែរ​។ សម្រាប់​ជំងឺ​ភ្នែក Macular Degeneration កូ​ឡេ​ស្តេ​រ៉ុល​អាច​កើនឡើង​ខ្លាំង​ក្នុង​ភ្នែក និង​ធ្វើ​ឲ្យ​កក​ជា​កំណកខ្លាញ់​ឈ្មោះថា Drusen ដែល​វា​ប៉ះពាល់​ដល់​របៀប​ដែល​យើង​មើលឃើញ​។ ដើម្បី​បន្ថយ​ចំនួន​ជាតិ​ខ្លាញ់​អាក្រក់ ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់ Saturated Fat ត្រូវ​ហាត់ប្រាណ ៣០​នាទី​ក្នុង​មួយថ្ងៃ និង​លេបថ្នាំ​បញ្ចុះ​ជាតិ​ខ្លាញ់​បើសិនជា​ចាំបាច់​។

​បន្ថយ​សាច់ និង​អាហារ​មិន​ផ្តល់​សុខភាព​
​បើសិនជា​អ្នកមាន​ជំងឺ​ភ្នែក Macular Degeneration ខ្លាញ់​ប្រភេទ Saturated និង Trans Fat ដែល​បានមកពី​សាច់​ក្រហម ទឹកដោះគោ​ស្រស់ អាហារ​ឆា​ឬ​ចៀន និង​អាហារ​បែប​ដុត អាច​បង្កើន​ការខូចខាត​ភ្នែក​បាន​។ ជាមួយគ្នានេះដែរ ចូរ​កាត់បន្ថយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​ប្រាំ​ម​យ​យ​ពី​ប្រេង​ផ្កាឈូករ័ត្ន និង​ពោត​។ តែ​ប្រេង​ល្ហុង និង​អូ​លីវ​គឺជា​ជម្រើស​ផ្តល់​សុខភាព​ជាង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com