ជាតិ
រដ្ឋាភិបាល​កំណត់​ដាក់​ថ្ងៃ​«​ទិវា​ចងចាំ​» ជា​ថ្ងៃ​បុណ្យជាតិ ដើម្បី​រំ​ឮ​ក​ដល់​ការឈឺចាប់​
21, Feb 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋាភិបាល បានកំណត់​យក​ថ្ងៃទី​២០ ឧសភា ដែលជា​«​ទិវា​ជាតិ​នៃ​ការចងចាំ​» ដាក់បញ្ចូល​ក្នុង​ថ្ងៃបុណ្យ​ជាតិ​ជា​ផ្លូវការ ហើយ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ឈប់សម្រាក​ជា​សាធារណៈ​។​



​រដ្ឋាភិបាល បាន​បញ្ជាក់ថា ការកំណត់​យក​ថ្ងៃ​«​ទិវា​ជាតិ​នៃ​ការចងចាំ​» ជា​ថ្ងៃ​បុណ្យជាតិ​នេះ សម្រាប់​ជាការ​រំលឹក​ដល់​ជនរងគ្រោះ និង​ការឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម ដែល​កើតមាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចាប់ពី​ថ្ងៃទី​១៧ មេសា ១៩៧៥ ដល់​ថ្ងៃទី​៦ មករា ១៩៧៩ ដើម្បី​លើកតម្កើង​ការគោរព​វិញ្ញាណក្ខន្ធ និង​ការធ្វើ​បុណ្យ​ឧទ្ទិស​ដល់​ជនរងគ្រោះ ដែល​បាន​ស្លាប់​នៅក្នុង​របប​នេះ​។​

​រដ្ឋាភិបាល បានបញ្ជាក់​ពី​គោលបំណង​យ៉ាង​ដូច្នេះ​ថា​៖«​លើកតម្កើង​ការ​រំលឹក​ដល់​ជនរងគ្រោះ ការស្ដារ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ របស់​ជន​គ្រោះ ទោះជា​នៅរស់ ឬក៏​បាន​បាត់​បង់ជីវិត​ក៏ដោយ​។ ប៉ះប៉ូវ​ដល់​ការឈឺចាប់​ផ្លូវចិត្ត និង​ផ្នែក​សង្គម​ដល់​ជនរងគ្រោះ និង​ក្រុមគ្រួសារ ។​ចូលរួម​ក្នុងការ​ផ្សះផ្សា​ជាតិ និង​ជំរុញ​ឲ្យ​មាន​សុខដុម​រម​នីយកម្ម ក្នុងសង្គម​កម្ពុជា និង​លើកកម្ពស់​ការផ្សព្វផ្សាយ​និង​ការយល់ដឹង​អំពី​អំពើ​ឃោ​ឃៅ ដែល​កើតមាន​នៅក្នុងរ​បបក​ម្ពុ​ជា​ប្រជាធិបតេយ្យ កុំ​ឲ្យ​កើតមានឡើង​សារជាថ្មី​»​។​

​ចំណែក​ប្រជាពលរដ្ឋ​ត្រូវបាន​ផ្ដល់ឱកាស​ឲ្យ​រៀបចំ​តាមបែប​ជំនឿ សាសនា ឬ​ទំនៀមទម្លាប់​របស់ខ្លួន តាម​គោលបំណង របស់​រដ្ឋាភិបាល​ខាងលើនេះ​ផងដែរ​។ នេះ​បើតាម​អនុក្រឹត្យ​រដ្ឋាភិបាល ចុះ​ថ្ងៃទី​១៤ កុម្ភៈ​៕


Tag:
 រដ្ឋាភិបាល​
 ​ ទិវា​ចងចាំ
© រក្សាសិទ្ធិដោយ thmeythmey.com