ជាតិ
សម្ដេច ហ៊ុន សែន បញ្ជាឲ្យក្រសួងការងារយកថវិកាដោះស្រាយបញ្ហាកម្មករ ដែលត្រូវថៅកែរត់ចោល
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោះស្រាយបញ្ហាកម្មករ ដែលជួបហានិភ័យការងារ ដោយសារតែរោងចក្របិទទ្វា ឲ្យទាន់ពេលវេលា ដើម្បីកុំឲ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគេ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រនៅតំបន់វត្តទឹកថ្លា នៅព្រឹកថ្ងៃទី២១ កុម្ភៈ សម្ដេច ហ៊ុន សែន បាននិយាយថា រាល់បញ្ហាថៅកែរោងចក្ររត់ចោល ដោយមិនបានបើកប្រាក់ខែឲ្យកម្មករនោះ ក្រសួងការងារ ត្រូវយកថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅដោះស្រាយបញ្ហាពួកគេជាមុនសិន ដើម្បីកុំឲ្យកម្មករឡើងមកតវ៉ាលើបញ្ហានេះ។ បើតាមប្រមុខរដ្ឋាភិបាល ក្រោយពីដោះស្រាយបញ្ហាប្រាក់ខែកម្មករហើយ ទ្រព្យសម្បត្តិរោងចក្រដែលនៅសេសសល់នោះ ក្រសួងការងារ អាចដោះស្រាយតាមនីតិវិធី ដោយការដាក់លក់ឡៃឡុងរោងចក្រជាដើម។
ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលនេះ គឺជាគោលនយោបាយថ្មីមួយបន្ថែម លើគោលនយោបាយ៨ចំណុច ដែលផ្ដល់អត្ថប្រយោជន៍ និងដោះស្រាយបញ្ហាកម្មកររោងចក្រទូទាំងប្រទេសកន្លងមក៕
© រក្សាសិទ្ធិដោយ thmeythmey.com