ជាតិ
នយោបាយជាតិ
ព្រះមហាក្សត្រ តែងតាំងសម្ដេច អរុណរស្មី និងលោកស្រី អ៊ុំ សូម៉ានីន ជាសមាជិកព្រឹទ្ធសភា អាណត្តិទី៤ រូបពីហ្វេសប៊ុកសម្ដេចនរោត្តម អរុណរស្មី
× ភ្នំពេញ៖ ព្រះមហាក្សត្រ បង្គាប់តែងតាំងសម្ដេចនរោត្តម អរុណរស្មី និងលោកស្រី អ៊ុំ សូម៉ានីន ជាសមាជិកព្រឹទ្ធសភា អាណត្តិទី៤នេះ ។ នេះបើតាមព្រះរាជក្រឹត្យព្រះមហាក្សត្រ ចុះថ្ងៃទី១៩ កុម្ភៈ។
អាសនៈក្នុងព្រឹទ្ធសភា មានចំនួន៦២ សម្រាប់ការបោះឆ្នោតនៅអាណត្តិទី៤។ រដ្ឋធម្មនុញ្ញកម្ពុជា បានកំណត់ថា៖ «សមាជិកព្រឹទ្ធសភា២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ហើយសមាជិក២រូបទៀត ត្រូវរដ្ឋសភា ជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។ រីឯសមាជិកព្រឹទ្ធសភាទាំង៥៨ គឺកើតចេះពីការបោះឆ្នោតអសកល»។
ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ កុម្ភៈ ដោយមានគណបក្សចំនួន៤ចូលរួមប្រកួតប្រជែង គឺគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវជ្រើសដោយការបោះឆ្នោតអសកល ហើយអ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺជាតំណាងរាស្ត្រក្នុងតំណែង និងជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ក្នុងតំណែង នៅក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗ។ អង្គបោះឆ្នោតទាំង២៥រាជធានី-ខេត្ត សរុបចំនួន ១១,៦៩៥នាក់៕
Tag:
ព្រះមហាក្សត្រ
នរោត្តម អរុណរស្មី
ព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com