កីឡាអន្តរជាតិ
អន្តរជាតិ
De Gea សង្គ្រោះ​បាល់​លើសលុប ជួយ Man Utd ស្មើ Sevilla ០-០
22, Feb 2018 , 11:57 am        
រូបភាព
ខ្សែប្រយុទ្ធ Luis Muriel (ឆ្វេង) នៃក្រុម Sevilla មិនអាចទម្លាយសំណាញ់ទីរបស់ Man Utd ដែលមានអ្នកចាំទី David de Gea ដ៏រឹងមាំបានឡើយ។ រូបថត AFP
ខ្សែប្រយុទ្ធ Luis Muriel (ឆ្វេង) នៃក្រុម Sevilla មិនអាចទម្លាយសំណាញ់ទីរបស់ Man Utd ដែលមានអ្នកចាំទី David de Gea ដ៏រឹងមាំបានឡើយ។ រូបថត AFP
​អ្នកចាំទី​ដៃ​ស្អិត David de Gea បាន​ជួយសង្គ្រោះ​គ្រាប់​បាល់​ដ៏​ច្រើន​ពី​ការ​វាយ​សម្រុក​របស់​ក្រុម​ម្ចាស់ផ្ទះ Sevilla ដើម្បី​ជួយ​ក្រុម Manchester United ទទួលលទ្ធផល​ស្មើគ្នា ០-០ នៃ​ការប្រកួត​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុងក្រោយ ពានរង្វាន់ UEFA Champions League នៅ​រាត្រី​ថ្ងៃទី​២១ ខែកុម្ភៈ​។​



​ក្រុម​មកពី​លី​ក​កំពូល​អេ​ស្ប៉ា​ញ Sevilla បាន​បើក​ការវាយលុក​យ៉ាងខ្លាំង​មកលើ​ក្រុម​ភ្ញៀវ Man Utd តាំងពីដើម​តង់​ទី​១ ជាមួយ​ការ​ស៊ុត​ចំៗ​គោលដៅ​ជាច្រើន​គ្រាប់ ប៉ុន្តែ​ត្រូវបាន​សង្គ្រោះ​ដោយ​អ្នកចាំទី De Gea ទាំងអស់​។​



​ការ​ស៊ុត និង​តែ​ត ២៥​លើក​ក្នុង​១​ប្រកួត​នេះ​នៅតែ​មិនអាច​រំលង​ដៃ​អ្នកចាំទី​សញ្ជាតិ​អេ​ស្ប៉ា​ញ​បាន ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ទទួល​ត្រឹម​ការខកចិត្ត​នា​ជំនួប​ជើង​ទី​១​នេះ តែ​ត្រូវ​ជួបគ្នា​ម្តងទៀត​នៅ​ទឹកដី Old Trafford វិញ​សម្រាប់​ជើង​ទី​២​ដើម្បី​កាត់សេចក្តី​ចាញ់​ធ្លាក់​។​



​ក្រុម​រហស្សនាម​បិសាច​ក្រហម​ដែល​អវត្តមាន​ក្នុង​ពានរង្វាន់​នេះ​រយៈពេល​៤​ឆ្នាំ​មកហើយ​នោះ មិនបាន​បង្ហាញ​ភាពខ្លាំង​ណាមួយ​ទេ​សម្រាប់​ការ​ប្រ​កូត​យប់មិញ​នេះ បើទោះបីជា​ចំណាយ​ប្រាក់​ដ៏​ច្រើនសន្ធឹក​នាំយក​កីឡាករ​ថ្លៃៗ​មក​រួម​ក្រុម​ក៏ដោយ​។ ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ព័រ​ទុយ​ហ្គា​ល់ Jose Mourinho មានឱកាស​ល្អ​តែមួយ​លើក​ប៉ុណ្ណោះ​នៅមុខ​ទី​របស់ Sevilla តែ​ធ្វើ​មិនបាន​សម្រេច​ពី​ខ្សែប្រយុទ្ធ Romelu Lukaku​។​

​ដោយឡែក​មួយគូ​ទៀត ក្រុម​ម្ចាស់ផ្ទះ Shakhtar Donetsk មកពី​អ៊ុយ​ក្រែ​ន​បាន​យកឈ្នះ AS Roma មកពី​អ៊ី​តា​ល ២-១ ក្នុងការ​ប្រកួត​ជើង​ទី​១ ដូចគ្នា​៕


Tag:
 បាល់ទាត់​
  UEFA Champions League
  Manchester United
  Sevilla
  David de Gea
© រក្សាសិទ្ធិដោយ thmeythmey.com