កីឡាអន្តរជាតិ
អន្តរជាតិ
​ព្យុង​ឆាង​៖ អត្ត​ព​លិ​ក​រុស្ស៊ី​ដែលមាន​ផ្ទុក​សារធាតុ​ហាមឃាត់ ត្រូវ​ដកហូត​មេដាយ​វិញ​
22, Feb 2018 , 3:18 pm        
រូបភាព
​អត្ត​ព​លិ​ក​រុស្ស៊ី Alexander Krushelnitsky ដែល​បានឈ្នះ​មេដាយសំរិទ្ធ​ក្នុងការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា នៅ​ក្រុង​ព្យុង​ឆាង (Pyeong Chang 2018) ប្រទេស​កូរ៉េខាងត្បូង ត្រូវបាន​ដកហូត​មេដាយ​វិញ ក្រោយ​ធ្វើតេស្ត​រកឃើញថា​បាន​ប្រើប្រាស់​សារធាតុ​ហាមឃាត់​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​សហព័ន្ធ​កីឡា Curling រុស្ស៊ី​។​



​កីឡាករ Alexander Krushelnytsky ដែល​បាន​ប្រកួតប្រជែង​លើ​វិញ្ញាសារ Curling ជា​គូ​ជាមួយ​ប្រពន្ធ​ខ្លួន​នាង Anastasia Bryzgalova គឺជា​អត្ត​ព​លិ​ក​រុស្ស៊ី​ដំបូងបង្អស់​ដែល​ត្រូវបាន​ស៊ើបអង្កេត​រកឃើញថា​មាន​ផ្ទុក​សារធាតុ​ហាមឃាត់ Meldonium នៅក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​ឆ្នាំ ២០១៨​នេះ​។​

 ក្រោយ​កា​រព​និត្យ​លើក​ទី​២​ដើម្បី​បញ្ជាក់​ឲ្យ​កាន់តែច្បាស់​ថា Krushelnytsky ពិតជា​បាន​ប្រើ​សារធាតុ​ហាមឃាត់ Meldonium ដែលជា​ថ្នាំ​បេះដូង​ដើម្បី​បង្កើន​លំហូរ​ឈាម និង​សមត្ថភាព​លំ​ហាត់ប្រាណ​នោះ គណៈកម្មកា​អូឡាំពិក​បានសម្រេច​ដក​ហូត​យក​មេដាយ​ដែល​ប្តី​ប្រពន្ធ​ទាំងពីរ​ប្រជែង​ឈ្នះ​ត្រឡប់​ទៅវិញ​។​

Krushelnytsky ជា​អត្ត​ព​លិ​ក​ទី​២​ហើយ​ដែល​ជាប់​ពាក់ព័ន្ធ​ការប្រើប្រាស់​សារធាតុ​ប៉ូវ​កំលាំង បន្ទាប់ពី​កីឡាករ​ប្រណាំង​ស្គី​លើទឹក​កក (short-track speed skater) របស់​ជប៉ុន Kei Saito ត្រូវបាន​អាជ្ញាធរ​ត្រួតពិនិត្យ​រកឃើញថា​រូបគេ​បាន​ប្រើ​ថ្នាំ​បញ្ចុះ​ទឹកនោម Acetalozamide ហើយ​ត្រូវ​ក្រុម​ភ្នាក់ងារ​ហាមឃាត់​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​លើក​ទី​២៣​នេះ​តែម្តង​។​

​សូមបញ្ជាក់ថា តុលាការ​ម​ជ្ឈ​ត្ត​កម្ម​កីឡា (CAS) ដាក់ពិន័យ​អត្ត​ព​លិ​ក​រុស្ស៊ី​ចំនួន​៤៣​នាក់​ពីបទ​ប្រើប្រាស់​សារធាតុ​ហាមឃាត់ (Doping) របស់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC)​។ ក្រោយ​ការប្តឹង​ឧទ្ធរណ៍ CAS បាន​លុបចោល​ការសម្រេចចិត្តរ​បស់​ខ្លួន​លើ​អត្ត​ព​លិ​ក​ចំនួន​២៨​នាក់ ប៉ុន្តែ​ពួកគេ​មិនមាន​សិទ្ធិ​ប្រើប្រាស់​ទង់ជាតិ​របស់​រុស្ស៊ី​ឡើយ​។ អត្ត​ព​លិ​ក​ទាំងនោះ ត្រូវបាន​ហៅថា​ជា អត្ត​ព​លិ​ក​អូឡាំពិក​ពី​រុស្ស៊ី (Olympic Athlete from Russia/OAR) ដែល​ជំនួស​ឲ្យ​ការ​ហៅថា អត្ត​ព​លិ​ក​ជម្រើសជាតិ​រុស្ស៊ី​។​

​ពេល​ទទួលបាន​មេដាយ ឬ​ការអបអរ​ផ្សេងៗ ពួកគេ​ត្រូវ​ប្រើ​ទង់​អូឡាំពិក​ជំនួស​ទង់ជាតិ​រុស្ស៊ី​។ គិត​ត្រឹម​ការប្រកួត​បាន​៩​ថ្ងៃ អត្ត​ព​លិ​ក OAR ដណ្តើមបាន​មេដាយប្រាក់​៣ និង​សំរឹទ្ធ​៨៕



Tag:
 កីឡា​អូឡាំពិក​
  Curling
  Alexander Krushelnitsky
© រក្សាសិទ្ធិដោយ thmeythmey.com