ជាតិ
រដ្ឋមន្ត្រី​ទេសចរណ៍​ចង់ឱ្យ​វត្ត​អារាម​ដាក់​ប្រឡងប្រណាំង​«​វត្ត​អារាម​ស្អាត​»
24, Feb 2018 , 4:59 pm        
រូបភាព
«វត្តព្រះព្រហ្មរ័ត្ន ដែលលោក ថោង ខុន សរសើរថាជាវត្តគំរូ និងស្អាតសម្រាប់ភ្ញៀវទេសចរ»។
«វត្តព្រះព្រហ្មរ័ត្ន ដែលលោក ថោង ខុន សរសើរថាជាវត្តគំរូ និងស្អាតសម្រាប់ភ្ញៀវទេសចរ»។
​សៀមរាប​៖ វត្ត​អារាម ជាទី​ចាប់អារម្មណ៍​មួយផ្នែក​សម្រាប់​ភ្ញៀវទេសចរ​បរទេស​។ តាម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក្នុង​សូចនាករ​របស់​ទីក្រុង​ស្អាត ក៏មាន​វត្ត​ស្អាត​ផងដែរ ដូច្នេះ​ផ្នែក​ពាក់ព័ន្ធ​គួរ​រួមគ្នា​រៀបចំ​វត្ត​អារាម​ឱ្យបាន​ស្អាត​ដើម្បី​ទទួល​ទេសចរ​។



​ថ្លែង​ក្នុង​សន្និបាត​បូកសរុប​ការងារ​របស់​មន្ទីរ​ទេស​ចរណ៍​ខេត្តសៀមរាប ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ឆ្នាំ​២០១៨ នៅ​រសៀល​ថ្ងៃទី ២០ ខែកុម្ភៈ លោក​រដ្ឋមន្ត្រី ថោង ខុន ថ្លែងថា កន្លងមក​លោក​ធ្លាប់​ឱ្យ​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប សហការ​ជាមួយ​មន្ទីរ​ធម្មកា និង​សាសនា រៀបចំ​វត្ត​ឱ្យបាន​ស្អាត​។ លោក​បន្ថែមថា ពេលណា​យើង​រៀប​ទៅ​ស្អាត ច្បាស់​ណាស់​ថា ភ្ញៀវទេសចរ​នឹង​ទៅ​ទស្សនា​។ លោក ថោង ខុន បន្ថែមទៀតថា ព្រះសង្ឃ​អាច​ធ្វើជា​មគ្គុទ្ទេសក៍​ទេសចរណ៍ សម្រាប់​នាំ​ភ្ញៀវ​ដើរ​ក្នុង​វត្ត​ផ្ទាល់ ហើយ​វា​នឹង​បង្កើត​ចំណូល​បន្ថែម​សម្រាប់​ការរៀបចំ​វត្ត តាមរយៈ​ការ​ប្រគេន​បច្ច័យ​របស់​ភ្ញៀវ​។



​ការលើកឡើង​អំពី​ការរៀបចំ​វត្ត​អារាម​នេះ គឺ​ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​អង់គ្លេស​មួយរូប ដែល​កន្លងមក​លោក​មើលឃើញថា ទី​វត្ត​អារាម ពិសេស​តាម​របង​វត្ត មាន​កង្វះខាត​អនាម័យ និង​សម្បូរ​អ្នកលក់​ជុំវិញ បិទបាំង​សម្រស់​របស់​វត្ត​ជាដើម​។ មគ្គុទ្ទេសក៍​រូបនោះ បានកើត​សរសើរ​ដល់​វត្ត​ព្រះព្រហ្ម​រ័ត្ន ដែលជា​វត្ត​គំរូ និង​ស្អាត ដែល​បច្ចុប្បន្ន បាននិងកំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាច្រើន​ចូលទៅ​ទស្សនា និង​ស្វែងយល់​ពី​វិស័យ​ព្រះពុទ្ធសាសនា​។​

​ខាងក្រោម​នេះ​ជាការ​លើកឡើង​របស់លោក​រដ្ឋមន្ត្រី ថោង ខុន ជំរុញឱ្យមាន​ការរៀប​ចំ​វត្ត ហើយ​លោក​ចង់ឱ្យមាន​កម្មវិធី​ប្រឡងប្រណាំង​វត្ត​អារាម​ស្អាត​ផងដែរ នាពេល​អនាគត​


Tag:
 ថោង ខុន​
  វត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com