ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​ទម្លាប់​អាក្រក់​ទាំង​៥​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បូន​របស់​នារី​
06, Nov 2021 , 6:15 pm        
រូបភាព
ក្នុងនាម​ជាម​នុស្ស​ស្រី​មួយរូប អ្នក​គួរតែ​ចេះ​ការពារ​ស្បូន​របស់​អ្នក​ឲ្យ​បានល្អ ព្រោះ​វា​ជា​កន្លែង​សំខាន់​ក្នុងការ​បន្ត​ពូជ​។ ដូចនេះ ទម្លាប់​ទាំង​៥​ខាងក្រោម​នេះ អ្នក​គួរតែ​ចៀស កុំ​ធ្វើ​ឲ្យ​សោះ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ស្បូន​អ្នកជា​ខ្លាំង​។



តើ​មាន​អ្វី​ខ្លះទៅ​?

១.នៅមុន​ពេលដែល​អ្នកមាន​ផ្ទៃពោះ ឬ​កំឡុង​ពេលដែល​អ្នកមាន​ពរ​ពោះ អ្នក​គួរតែ​ធ្វើការ​ពិនិត្យ​ស្បូន​របស់​អ្នក​ឲ្យ​បាន​ត្រឹមត្រូវ ទើប​អាច​ការពារ​កូន​មិន​ឲ្យ​មាន​គ្រោះថ្នាក់​បាន​។​

២.អ្នក​មិនគួរ​ធ្វើការ​ពន្លូតកូន​ចោល​ច្រើនដង​ទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​ស្បូន​អ្នក​ប្រែជា​ស្តើង​។​

៣.ក្រោយ​ពេលដែល​អ្នក​រួម​ភេទ​រួច អ្នក​គួរតែ​សម្អាត​ឲ្យ​បាន​ស្អាត​។ បើ​ពុំ​ដូច្នោះ​ទេ វា​នឹង​អាច​នាំ​មេរោគ​ជាច្រើន​ចូលទៅក្នុង​ស្បូន​នោះ​។​

៤.អ្នក​ក៏​មិនគួរ​រួមភេទ​ច្រើនដង​ពេក​ដែរ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​អ្នកជា​ខ្លាំង​។​

៥.ការ​រួមភេទ​នៅពេល​មិនទាន់​គ្រប់​អាយុ និង​រួមភេទ​ផ្តេសផ្តាស អាចធ្វើ​ឲ្យ​ស្បូន​អ្នក​កើតមាន​បញ្ហា​យ៉ាង​ងាយ​។ ដូចនេះ ដើម្បី​សុខភាព​ស្បូន​របស់​អ្នក អ្នក​គួរតែ​ប្រយ័ត្ន និង​ការពារ​ឲ្យ​បានល្អ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com