ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក សុផល ចង់ឱ្យបរទេសស្គាល់នំបញ្ចុកខ្មែរដូចស្គាល់ភីហ្សាដូច្នោះដែរ
26, Feb 2018 ,
8:39 am
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ លោក សៀ សុផល បានចាប់ផ្តើមអាជីវកម្មដំបូងរបស់លោក ដោយជ្រើសរើសការលក់នំបញ្ចុក។ បើនិយាយទៅ របរនេះមិនមែនថ្មីទេ គឺថាមានមនុស្សច្រើនទៅហើយ ពិសេសនៅក្រុងសៀមរាបតែម្តង មានទាំងនៅហាង តូប ឬនៅតាមចិញ្ចើមផ្លូវតូចធំ។ ហេតុអ្វីលោក សុផល ចាប់របរមួយនេះ? តើលោកមានគំនិតអ្វីថ្មី សម្រាប់ការរៀបចំហាង និងរសជាតិនំបញ្ចុករបស់ហាងលោកផ្ទាល់?
តើអ្វីទៅជាចំណុចពិសេស ដែលលោក សុផល បានរកឃើញពីក្នុងចាននំបញ្ចុក? សូមស្តាប់បទសម្ភាសរវាងអ្នកស្រី អ៊ីសា រ៉ហានី អ្នកកាសែត នៃសារព័ត៌មានថ្មីៗ ជាមួយលោក សៀ សុផល ម្ចាស់ហាងនំបញ្ចុកក្ដឿង ដូចតទៅ៖
លោក សុផល បានដាក់ឈ្មោះហាងនំបញ្ចុករបស់លោកថា «ក្ដឿង»។ ក្ដឿងជាឧបករណ៍ជាន់ម្សៅនំបញ្ចុក ដែលមនុស្សមួយចំនួន ស្គាល់ត្រឹមជាឧបករណ៍ជាន់ម្សៅ តែមិនបានស្គាល់ពីឈ្មោះពិតប្រាកដរបស់វា។
ដោយគំនិតចង់ធ្វើអ្វីប្លែកពីគេ និងចង់ជួយសង្គមតាមរយៈមុខរបរខ្លួនផងនោះ លោក សុផល បានសម្រេចបើកហាងនំបញ្ចុក ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៧ ដោយមានគំនិតច្នៃប្រឌិតខ្ពស់។ សម្ភារតុបតែងហាងក្ដឿង គឺជាសម្ភារចាស់ៗ និងជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ មានដូចជារនាស់ ត្បាល់ ក្ដឿង ។ល។ ឯបន្លែសម្រាប់ហូបនំបញ្ចុកវិញ គឺជាបន្លែសរីរាង្គរបស់សហគមន៍ ដែលមានការទ្រទ្រង់ពីអង្គការ សហគមន៍ផ្សេងៗ។
អ្វីដែលពិសេសសម្រាប់ហាងនំបញ្ចុកក្ដឿង របស់លោក សុផល គឺលោកមានមហិច្ឆតាចង់ឱ្យបរទេស ស្គាល់នំបញ្ចុកខ្មែរ និងជាអត្តសញ្ញាណរបស់ជាតិខ្មែរ។ និយាយឱ្យស្រួលស្ដាប់ទៅ គឺលោកចង់ឱ្យគេស្គាល់នំបញ្ចុកខ្មែរ ដូចជាភីហ្សា ដែលជាអាហាររបស់អឺរ៉ុបយ៉ាងដូច្នោះដែរ។
តាំងពីចាប់ផ្តើមបើកជាង២ខែមកនេះ ហាងនំបញ្ចុករបស់លោក សុផល មិនទាន់ចំណេញនៅឡើយទេ តែអ្វីដែលចង់បាននោះ គឺចង់ឱ្យខ្មែរ និងបរទេសស្គាល់ច្បាស់ពីរសជាតិនំបញ្ចុកខ្មែរ ព្រោះថាវាពិសេសជាងអ្វីដែលយើងបានដឹងសព្វថ្ងៃ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
នំបញ្ចុក
ក្ដឿង
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម