ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​ចង់​ចាស់​មែន​ទេ វី​ធី​ទាំង​៧​នេះ អាចជួយ​អ្នក​បាន​
27, Feb 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មិត្ត​នារី​ទាំងឡាយ​ដែល​ចង់​នៅ​ក្មេង ហើយ​មិន​ចង់​ចាស់​ឆាប់ អាចអនុវត្ត​តាម​វិធី​ទាំងឡាយ​ខាងក្រោម​នេះ នោះ​អ្នកនឹង​អាច​ក្មេង​ជាង​វ័យ​ជាមិនខាន​ឡើយ​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    អ្នក​គួរតែ​គ្រប់គ្រង​ពេលវេលា​ក្នុង​ការប្រើ​ទូរស័ព្ទ​ឲ្យ​បាន​ត្រឹមត្រូវ​។ នៅពេលដែល​អ្នក​ប្រើ​ក្នុង​រយៈពេល​យូរ វា​នឹង​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក​របស់​អ្នក​យ៉ាង​ងាយ​។​

2.    នៅពេល​ព្រឹក អ្នក​អាច​ញ៉ាំ​តែ​បាន ព្រោះ​វា​អាចជួយ​បណ្តឹង​ស្បែក​អ្នក​ឲ្យ​តឹង​បាន​។​

3.    នៅពេលដែល​អ្នក​ឃ្លាន អ្នក​អាច​ពិសារ​ផ្លែឈើ​បាន ព្រោះ​វា​អាចជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ភ្លឺ​។​

4.    អ្នក​គួរតែ​បរិភោគ​អាហារ​ដែលមាន​ប្រូតេអ៊ីន ដូចជា ៖ ពងមាន់ ត្រី ឬ​បង្គារ​ជាដើម ព្រោះ​វា​អាចជួយ​ការពារ​ស្បែក​អ្នក​ឲ្យ​នៅ​ក្មេង មិន​ងាយ​ចាស់​ឡើយ​។​

5.    អ្នក​គួរតែ​រក្សា​ទម្លាប់​ក្នុងការ​លាងមុខ​ឲ្យ​បាន​ស្អាត​នៅពេល​ព្រឹក និង​យប់​។ នៅពេលដែល​មុខ​អ្នក​ស្អាត ដោយ​គ្មាន​ធូលី នោះ​ស្បែក​អ្នកនឹង​មិន​ងាយ​ខូច​ឡើយ​។​

6.    នៅមុន​ពេលដែល​អ្នកចេញ​ក្រៅ អ្នក​គួរតែ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ ទើប​អាចជួយ​ការពារ​ស្បែក​អ្នក​មិន​ងាយ​ជ្រួញ និង​ខ្មៅ​ក្រោយពេល​ត្រូវ​កម្តៅថ្ងៃ​ខ្លាំង​។​

7.    ចុងក្រោយ អ្នក​គួរតែ​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន ទើប​ឈាម​ដើរ​បាន​ស្រួល ថែមទាំង​អាច​កាត់បន្ថយ​ស្នាម​ដក់​ក្រោម​ភ្នែក​ទៀតផង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com