ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះ​ប្រចាំថ្ងៃ​ក្នុងការ​ដោះស្រាយ​ការឈឺចាប់​នៅ​ខ្នង​រ៉ាំរ៉ៃ​
13, Apr 2018 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ការឈឺចាប់​នៅ​ខ្នង​របស់​អ្នក​អាច​នឹង​ស្រួល​មកវិញ​កាន់តែ​លឿន​។ មានការ​ព្យាបាល​ច្រើនណាស់​ដែល​អាចជួយ​ដល់​រឿងនេះ​បាន​ដូចជា ការព្យាបាល​ដោយ​ចលនា​ជាដើម ប៉ុន្តែ​យក​ល្អ​គួរតែ​ផ្លាស់ប្តូរ​វិធីសាស្ត្រ​ទៅតាម​ទម្លាប់​រាល់ថ្ងៃ​វិញ​។



​ប្រើការ​ដកដង្ហើម​
​នៅពេល​អ្នកមាន​អារម្មណ៍​ឈឺចាប់ យក​ល្អ​គួរតែ​រំអុក​នឹង​ការឈឺចាប់​នេះ​ពេក តែ​ចូរ​ព្យាយាម​ដកដង្ហើម​ជ្រៅៗ​ជំនួស​វិញ​។ អ្នក​ប្រហែលជា​ចង់ដឹងថា តើ​ការដកដង្ហើម​ជួយ​បំបាត់​ការឈឺចាប់​ដូចម្តេច​ហើយ​។ រឿងនេះ​នឹង​ជួយ​អ្នក​ឲ្យ​មាន​ភាព​ធូរស្រាល​ក្នុង​អារម្មណ៍​។ អ្នក​ក៏​អាច​សាកល្បង​វិធី​គ្រប់គ្រង​ស្ត្រេ​ស​ដូចជា ការតាំង​សមាធិ​បានដែរ​។

​គិត​ឡើងវិញ​ទៅលើ​ថ្ងៃ​ដែល​ល្អៗ​ដែល​អ្នក​ធ្លាប់​ជួបប្រទះ​
​វា​គឺជា​រឿង​អស្ចារ្យ​ដែលមាន​អារម្មណ៍​កាន់តែ​ល្អ​។ ប៉ុន្តែ​អ្នក​ប្រហែលជា​ចង់​ធ្វើ​រឿង​ជាច្រើន​ថែមទៀត​ដែល​អ្នក​មិនបាន​ធ្វើ​វា​រួច​។ កាលណា​អ្នក​ស្រមៃ​ទៅលើ​អ្វីដែល​អ្នក​មិនបាន​ធ្វើ​នៅ​ថ្ងៃ​ល្អៗ​កាលពី​ពេលមុនៗ វា​ក៏​អាចជួយ​សម្រាល​ការឈឺចាប់​បានដែរ​។

​យកឈ្នះ​ខ្លួនឯង
​បើសិន​ចា​អ្នក​គិតថា​អ្នក​មិនអាច​មាន​ភាព​សកម្ម​បាន​ដោយសារតែ​ឈឺ​ខ្នង ដូច្នេះ​វា​គួរតែ​ដល់ពេល​ដែល​អ្នក​ត្រូវ​យកឈ្នះ​រឿងនេះ​ហើយ​។ សកម្មភាព​អាចជួយ​បាន​លុះត្រាតែ​វា​មិនមែនជា​រឿង​ដែល​ពិបាក​ខ្លាំង យូរពេក ឬ​ធ្វើ​ច្រើនពេក​។ យក​ល្អ​គួរតែ​សុំ​ជំនួយ​ពី​គ្រូពេទ្យ​ព្យាបាល​ដោយ​ចលនា​ដើម្បី​ជ្រើសរើស​នូវ​វិធី​ណា​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​។

​កែរ​ប្រែ​ខ្លួនឯង
​តើ​អ្នក​ចេះតែ​និយាយប្រាប់​ខ្លួនឯង​ថា “​ខ្ញុំ​មិនអាច​ធ្វើ​បានទេ​” ដោយសារតែ​ការឈឺ​ខ្នង តើ​មែន​ទេ​? យក​ល្អ​គួរតែ​ដាស់​អារម្មណ៍​នៅ​ខាងក្នុង​ខ្លួន និង​ជំនួស​នូវ​ការគិត​អវិជ្ជមាន​មក​គិត​វិជ្ជមាន​ឲ្យ​បាន​ច្រើន ដូច្នេះ​អ្នកនឹង​លើកទឹកចិត្ត​ខ្លួនឯង​ឲ្យ​ចាប់ផ្តើម​អ្វីដែល​អាចធ្វើ​ទៅរួច​ហើយ​។

​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង
​បើសិនជា​អ្នក​ឈឺ​ខ្នង រហូតដល់​ពិបាក​គេង​នោះ វា​គួរតែ​ដល់​ពេលដែល​ត្រូវ​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​វិញ​ហើយ​។ គ្រឿង​ស្រវឹង​អាចជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល​មែន តែ​វា​ក៏​នឹងធ្វើ​ឲ្យ​ពិបាក​គេង​រាល់​យប់​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com