ជាតិ
ទូត​អាមេរិក បង្កើត​មជ្ឈមណ្ឌល​ថ្មី​មួយ ដើម្បី​លើកកម្ពស់​ការអប់រំ​នៅ​កម្ពុជា
27, Feb 2018 , 9:19 pm        
រូបភាព
ដោយ:
​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​បើក​មជ្ឈមណ្ឌល​អប់រំ​មួយ ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ​ទូទៅ​អាច​ចូល​សិក្សា​ស្រាវជ្រាវ​ឯកសារ​ប្រវត្តិសាស្ត្រ និង​សង្គម​ពិភពលោក ក្នុងទិសដៅ​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​។



​លោក Arend Zwartjes ប្រធាន​ផ្នែក​កិច្ច​សាធារណៈ​របស់​ស្ថានទូត​អាមេរិក បាន​និយាយថា គោលបំណង​នៃ​ការបើក​មជ្ឈមណ្ឌល​ផ្ដល់​សេវាកម្ម​អប់រំ​នេះ ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​ជនជាតិខ្មែរ និង​ជនជាតិ​សហរដ្ឋអាមេរិក ឲ្យ​កាន់តែ​ជិតស្និទ្ធ​។ ជាពិសេស​ការផ្តល់សេវា​ទាក់ទង​នឹង​ការសិក្សា​នៅ​សហរដ្ឋអាមេរិក ដើម្បី​ជួយ​ឲ្យ​យុវជន​ខ្មែរ អាចធ្វើ​តេស្ត​សិក្សា​នៅ​អាមេរិក​ដោយ​ជោគជ័យ​ផងដែរ​។ 



​ថ្លែង​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ថ្មី​នេះ លោក Arend Zwartjes មន្ត្រី​ទំនាក់ទំនង​ផ្នែក​កិច្ច​សាធារណៈ​របស់​ស្ថានទូត​អាមេរិក​បានលើកឡើង​ថា​៖ «​មជ្ឈមណ្ឌល​នេះ យើង​នឹងមាន​ការបើក​នូវ​ក្លឹប​សិក្សា ជូន​ដល់​សិស្ស និស្សិត ឬ​សាធារណជន​ទូទៅ អាចមក​ហាត់​ប្រើ​ភាសា​អង់គ្លេស ព្រមទាំង​រៀន​បន្ថែម​ពី​វប្បធម៌ ប្រ​វ​តិ្ត​សាស្ត្រ និង​សង្គម​របស់​សហរដ្ឋអាមេរិក​។  ក្រៅពីនេះ​ក៏មាន​កម្មវិធី​ភាសា​អង់គ្លេស សហរដ្ឋអាមេរិក ទស្សនា​វ​ដ្តី និង​DVD សម្រាប់​យកទៅ​មើល​បន្ថែម​»​។​



​សេវា​អប់រំ​ដែល​ផ្តល់​ដោយ​ស្ថានទូត​អាមេរិក​នេះ គឺ​ពុំមាន​បង់ប្រាក់​អ្វី​ឡើយ ដោយ​សាធារណជន​គ្រាន់តែ​បង្ហាញ​នូវ​អត្តសញ្ញាណ​ប័ណ្ណសម្គាល់ខ្លួន​តែប៉ុណ្ណោះ នៅពេល​ចូលមក​ស្ថានទូត​អាមេរិក​។ នេះ​ជាការ​អះអាង​បញ្ជាក់​របស់លោក Arend Zwartjes មន្ត្រី​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​អាមេរិក​៕


Tag:
 ស្ថានទូត​អាមេរិក​
 ​ការអប់រំ​
  Arend Zwartjes
© រក្សាសិទ្ធិដោយ thmeythmey.com