ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ហេតុផលដែលធ្វើឲ្យខួរក្បាលគិតអ្វីមិនសូវចេញ
× អារម្មណ៍ថាខួរក្បាលគិតអ្វីមិនសូវចេញអាចហៅម្យ៉ាងទៀតថា Brain Fog ។ វាត្រូវបានគេប្រើប្រាស់ជារោគសញ្ញាដែលអាចបញ្ជាក់អំពីសមត្ថភាពនៃការគិតបាន។ អ្នកប្រហែលជាមានអារម្មណ៍ថាវង្វេងវង្វាន់ ឬមិនអាចគិតអ្វីបានល្អ ឬពិបាកផ្ចង់អារម្មណ៍ទៅលើអ្វីដែលអ្នកគិតណាស់។ តើវាអាចបណ្តាលមកពីមូលហេតុអ្វីខ្លះទៅ?
ការមានផ្ទៃពោះ
ស្ត្រីភាគច្រើនយល់ថា វាគឺជារឿងដែលពិបាកក្នុងការចងចាំរឿងជាច្រើនក្នុងពេលមានផ្ទៃពោះ។ ការដែលពរពោះអាចផ្លាស់ប្តូរដល់រាងកាយតាមរបៀបជាច្រើន ហើយសារធាតុគីមីដែលបានបញ្ចេញដើម្បីការពារ និងផ្តល់ជីវជាតិដល់កូនក៏ប្រហែលជាធ្វើឲ្យមានបញ្ហាដល់ការចងចាំបានដែរ។
ការលេបថ្នាំ
ថ្នាំមួយចំនួនទាំងថ្នាំគ្មានវេជ្ជបញ្ជា និងមានវេជ្ជបញ្ជា អាចធ្វើឲ្យខួរក្បាលគិតអ្វីមិនសូវចេញដែរ។ បើសិនជាអ្នកលេបថ្នាំ ហើយសម្គាល់ឃើញថា ការគិតអ្នកមិនច្បាស់លាស់ដូចដែលអាចធ្វើកាលពីមុន ឬស្រាប់តែមិនអាចចងចាំអ្វីបានសោះនោះ យកល្អគួរតែទាក់ទងទៅគ្រូពេទ្យភ្លាមទៅ។ ចូរប្រាកដថា អ្នកឲ្យគាត់ដឹងនូវថ្នាំទាំងអស់ដែលអ្នកកំពុងតែប្រើផង។
ការព្យាបាលជំងឺមហារីក
ថ្នាំព្យាបាលជំងឺមហារីក អាចនាំឲ្យមានបញ្ហាមួយឈ្មោះថា Chemo Brain។ អ្នកប្រហែលជាមានបញ្ហាក្នុងការចងចាំ និយាយឲ្យច្បាស់អំពីឈ្មោះ ថ្ងៃខែ ពិបាកធ្វើការងារដែលច្រើនចូលគ្នា ឬត្រូវការពេលកាន់តែយូរក្នុងការបញ្ចប់ការងារអ្វីមួយ។ រឿងនេះច្រើនតែបាត់ទៅវិញយ៉ាងលឿន ប៉ុន្តែអ្នកខ្លះអាចមានការប៉ះពាល់រយៈពេលវែងដែរក្រោយពីព្យាបាលរួច។
ការរ៉ាំងរដូវ
ស្ត្រីច្រើនតែយល់ថាពិបាកក្នុងការរៀន ឬចងចាំនូវរឿងទាំងឡាយនៅពេលពួកគេឈានដល់ចំណុចមួយនេះក្នុងជិវិត។ រឿងនេះកើតឡើងប្រហែលជាមួយឆ្នាំក្រោយពីរដូវចុងក្រោយរបស់ពួកគេបានបញ្ចប់ ដែលច្រើនតែកើតឡើងនៅអាយុ ៥០ឆ្នាំ។ ជាមួយគ្នានឹងការគិតអ្វីមិនសូវចេញ ពួកគេក៏អាចមានអាការៈក្តៅពេញខ្លួន និងការប្រែប្រួលរាងកាយផ្សេងៗទៀត។ ថ្នាំអ័រម៉ូន និងថ្នាំផ្សេងៗទៀតប្រហែលជាជួយដល់រឿងនេះបាន។
ចង្កោមរោគសញ្ញាអស់កម្លាំងរ៉ាំរ៉ៃ
ជាមួយនឹងជំងឺមួយនេះ រាងកាយ និងចិត្តគំនិតគឺអស់កម្លាំងរយៈពេលវែងតែម្តង។ អ្នកប្រហែលជាមានអារម្មណ៍វង្វេងវង្វាន់ ភ្លេចភ្លាំង និងមិនអាចផ្តោតអារម្មណ៍លើអ្វីមួយបាន។ មិនមានអ្វីដែលអាចព្យាបាលជំងឺនេះជាឡើយ ប៉ុន្តែការប្រើថ្នាំ ការហាត់ប្រាណ និងការប្រឹក្សាប្រហែលជាអាចជួយដោះស្រាយបាន។
ការបាក់ទឹកចិត្ត
អ្នកប្រហែលជាមិនចងចាំរឿងជាច្រើន ឬមិនអាចគិតថាចង់ដោះស្រាយបញ្ហាបានដោយងាយឡើយ។ វាពិបាកនឹងដឹងថា វាគឺជាទំនាក់ទំនងជាមួយនឹងការអស់កម្លាំង និងការលើកទឹកចិត្តដែលកើតជាមួយនឹងការបាក់ទឹកចិត្ត ឬតើការបាក់ទឹកចិត្តប៉ះពាល់ដល់ខួរក្បាលដែលធ្វើឲ្យពិបាកគិតឬគិតមិនសូវចេញឡើយ។ ការព្យាបាលសម្រាប់ការបាក់ទឹកចិត្តមានដូចជា ការលេបថ្នាំ និងការប្រឹក្សាយោបល់។
ការគេង
អ្នកប្រហែលជាត្រូវការគេងដើម្បីជួយឲ្យខួរក្បាលធ្វើការបានកាន់តែស្រួល ប៉ុន្តែការដែលគេងច្រើនពេកអាចធ្វើឲ្យមានអារម្មណ៍ច្រឡំបល់បាន។ យកល្អគួរតែគេងពី ៧ ទៅ៩ម៉ោងទៅបានហើយ។ ដើម្បីការគេងនៅពេលយប់មានភាពកាន់តែស្រួល យកល្អគួរតែចៀសវាងការញ៉ាំជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹងក្រោយពីបាយរួច និងព្យាយាមដាក់កុំព្យូទ័រ និងទូរស័ព្ទដៃឆ្ងាយពីកន្លែងគេងផង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com