ពីនេះ ពីនោះ
«​ប្រជុំ​, សន្និបាត​, សន្និសីទ សមាជ និង​សិក្ខាសាលា​» សម្រាប់​ប្រើ​ខុសគ្នា​ដូចម្តេច​?
17, Apr 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ទាំងអស់នេះ សុទ្ធតែ​មានន័យ​ដូច​ទៅនឹង​ការជួប​ជុំគ្នា ដែល​ការជួបជុំ​នេះ​ធ្វើឡើង​ចាប់ពី​ពីរ​នាក់​ឡើងទៅ ដោយមាន​លក្ខណៈ​ជា​ក្រុម​។ តែ​រវាង​ពាក្យ​ទាំងនេះ គឺ​ប្រើ​ក្នុង​វិធី​ខុសៗ​គ្នា​។



​ពាក្យ​ថា​«​ប្រជុំ​» មានន័យថា ធ្វើឱ្យ​ជុំគ្នា ប្រមូល​ឱ្យ​ជួបជុំគ្នា មកជួប​ជុំគ្នា​។ យើង​នឹងមាន​ការជួប​ជុំគ្នា​ព្រឹកស្អែក​វេលា​ម៉ោង ៨​នៅក្នុង​សាលប្រជុំ​មួយ​។
«​សន្និបាត​» សម្រាប់​ប្រើ​ក្នុងន័យ​ការជួប​ជុំគ្នា​រវាង​អ្នកនយោបាយ រវាង​អ្នកការទូត ឬ​រវាង​អ្នកមានអំណាច​។

«​សន្និសីទ​» ការប្រជុំ​គ្នា​ជជែក​ពិភាក្សា​អំពី​បញ្ហា​ផ្សេងៗ​ដែល​ឋិត​នៅក្នុង​សភាព​ស្មុគស្មាញ មិនទាន់​ដាច់ស្រេច ដើម្បី​រិះរក​ផ្លូវ​ចេញ ឬ​ដោះស្រាយ​ឱ្យ​ជ្រះស្រឡះ​, ការ​ថ្លែង​សេចក្តីពន្យល់​អំពី​បញ្ហា​ផ្សេងៗ​ដល់​សាធារណជន​ឱ្យបាន​ដឹង​។

«​សមាជ​» ជា​កិច្ចប្រជុំ​នៃ​មហាជន អ្នក​ពិភាក្សា​អំពី​បញ្ហា​ដែលមាន​ផលប្រយោជន៍​ទូទៅ​។​
​ចំណែក «​សិក្ខាសាលា​»​កន្លែង​ជួបជុំ​បង្រៀន​វិជ្ជាជីវៈ​អ្វីមួយ​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com