ពីនេះ ពីនោះ
«​អត្ថន័យ​, អត្ថរស និង​អត្ថរូប​» ប្រើ​ក្នុងន័យ​ខុសគ្នា​ដូចម្តេច​?
14, Apr 2018 , 11:50 pm        
រូបភាព
ដោយ: ថ្មីៗ
​អំពី​ពាក្យ «​អត្ថន័យ​, អត្ថរស និង​អត្ថរូប​» សម្រាប់​ប្រើ​ក្នុងន័យ​ខុសគ្នា​។ វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ​ទាំងនេះ​មានន័យថា​៖



«​អត្ថន័យ​» ការ​សម្គាល់​នូវ​មតិ​, ទស្សនៈ និង​បញ្ហាសំខាន់ៗ​ក្នុង​អត្ថបទ​។
«​អត្ថរស​» ជាការ​សម្គាល់​នូវ​រសជាតិ​ខ្ចឹ​ម​សារ​ដែល​ធ្វើឱ្យ​អត្ថបទ​មាន​លម្អ មាន​លក្ខណៈ​ពីរោះ​ជាទី​ចាប់ចិត្ត ចាប់អារម្មណ៍​។​
​ចំណែក «​អត្ថរូប​» សម្រាប់​សម្គាល់​នូវ​សភាព​រូបរាង ទម្រង់​បែបបទ​នៃ​អត្ថបទ​ដែល​កើតឡើង​អំពី​វិធី​តែង​និពន្ធ​ដែល​ប្រើ​ដោយ​ពាក្យសម្តី​ឃ្លាប្រយោគ​៕



Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com