ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះ​ដើម្បី​ថែរក្សា​សន្លាក់​ឲ្យ​មាន​សុខភាព​ល្អ​
02, Mar 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ


​ត្រូវមាន​ភាព​សកម្ម​
​គោលការណ៍​ដ៏​សំខាន់​ដើម្បី​សន្លាក់​មាន​សុខ​ភាពល្អ​៖ កាលណា​អ្នកធ្វើ​ចលនា​កាន់តែច្រើន ភាពគាំង​សន្លាក់​កាន់តែ​តិច​។ មិន​ខ្វល់​ថា​អ្នក​កំពុងតែ​អាន​សៀវភៅ ធ្វើការ ឬ​មើល​ទូរទស្សន៍​ទេ ចូរ​ធ្វើ​ចលនា​រាងកាយ​ឲ្យ​បាន​ញឹកញាប់​បន្តិច​។ ចូរ​សម្រាក​ពី​ការងារ​បន្តិច ហើយ​ធ្វើ​ចលនា​ឲ្យ​បាន​ច្រើន​ទៅ​។

​សុវត្ថិ​ភាពជា​ចំបង​
​ការដែល​ប្រើ​ទ្រនាប់​ការពារ​គឺជា​រឿង​ដ៏​សំខាន់​ដែល​អ្នក​គួរតែមាន​។ ចូរ​ស្លៀក​សម្លៀកបំពាក់​ឲ្យ​បាន​សមស្រប​ទៅនឹង​សកម្មភាព​ដែល​អ្នកនឹង​ធ្វើជា​ពិ​សេ​ការលេង​កីឡា​តែម្តង​។ បើសិនជា​សន្លាក់​ឈឺ​ស្រាប់​ហើយ យក​ល្អ​គួរតែ​ប្រើ​ទ្រនាប​អប​សន្លាក់​ឲ្យ​ហើយ​នៅពេល​អ្នកលេង​តេ​ណី​ស ឬ​វាយ​កូន​ហ្គោល​។

​សម្រក​ទម្ងន់​
​ការ​ដែលមាន​ទម្ងន់​រាងកាយ​ធ្ងន់​ពេក​អាចដាក់​សម្ពាធ​ទោ​លើ​សន្លាក់​ត្រគាក ជង្គង់ និង​ខ្នង​បាន​។ ទោះបីជា​ស្រក​ទម្ងន់​តិចតួច​ក៏​អាចជួយ​ដល់​សុខភាព​សន្លាក់​បានដែរ​។ ការដែល​ស្រក​ទម្ងន់ វា​នឹង​ជួយ​បន្ថយ​សម្ពាធ​នៅលើ​ជង្គង់​។

​ពុត​ពែន​ខ្លួន​មុនពេល​ហាត់ប្រាណ​
​ភាពបត់បែន​នឹង​ជួយ​ឲ្យ​អ្នកធ្វើ​ចលនា​បាន​កាន់តែ​ស្រួល​។ ចូរ​ព្យាយាម​ពុត​ពែន​ខ្លួន​រាល់ថ្ងៃ ឬ​យ៉ាងហោចណាស់​បី​ដង​ក្នុង​មួយ​សប្តាហ៍​។ ប៉ុន្តែ​មិនត្រូវ​ធ្វើបែបនេះ​ទេ​នៅពេល​សាច់ដុំ​កំពុងតែ​ឈឺ​ហើយ​។ យក​ល្អ​គួរតែ​កម្តៅ​សាច់ដុំ​តិចតួច​ដូចជា ការដើរ​រយៈពេល ១០​នាទី ដើម្បី​ឲ្យ​សន្លាក់ សរសៃ​ចង​ឆ្អឹង និង​សរសៃ​ចង​សាច់ដុំ​ធូរ​។

​យល់ដឹង​អំពី​ដែន​កំណត់​ខ្លួនឯង​
​វា​គឺជា​រឿង​ធម្មតា​ទេ​ដែល​ត្រូវ​ឈឺ​សាច់ដុំ​ក្រោយពី​ហាត់ប្រាណ​រួច​។ ប៉ុន្តែ​បើសិនជា​អ្នក​ឈឺចាប់​លើសពី ៤៨​ម៉ោង អ្នក​ប្រហែលជា​ហាត់ប្រាណ​ច្រើន​ជ្រុល​ពេក​ហើយ​។ ដូច្នេះ​លើក​ក្រោយ​ចូរ​កុំ​ខំ​ហាត់ប្រាណ​ខ្លាំងពេក​អី​។ ការដែល​ខំប្រឹង​ហាត់ប្រាណ​ទាំង​ឈឺចាប់​អាច​នាំ​ឲ្យ​មាន​របួស ឬ​ខូចខាត​កាន់តែច្រើន​ថែមទៀត​។

​ញ៉ាំ​ត្រី​
​បើសិនជា​អ្នកមាន​ការឈឺចាប់​សន្លាក់​ដោយសារតែ​ជំងឺ Rheumatoid Arthritis ការ​ញ៉ាំ​ត្រី​ប្រហែលជា​អាចជួយ​ដោះស្រាយ​បញ្ហា​បាន​។ ត្រី​សាល​ម៉ុ​ន​គឺជា​ប្រភព​ដ៏​ល្អ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី ដែល​អាចជួយ​ឲ្យ​សន្លាក់​មាន​សុខ​ភាពល្អ​បាន​។ វា​ក៏​ជួយ​បន្ថយ​ការ​រលាក ដែល​ធ្វើ​ឲ្យ​ឈឺសន្លាក់ និង​តឹង​សន្លាក់​លើ​អ្នកជំងឺ Rheumatoid Arthritis បានដែរ​។

​រក្សា​ឆ្អឹង​ឲ្យ​រឹងមាំ​

​ជាតិ​កាលស្យូម និង​វីតាមីន D អាចជួយ​បាន​។ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​គឺជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​ជាតិ​កាលស្យូម ប៉ុន្តែ​ជម្រើស​ផ្សេងៗ​ទៀត​ដូចជា បន្លែ​ពណ៌​បៃតង​ក៏មាន​ប្រយោជន៍​ដូចគ្នា​ដែរ​។ បើសិនជា​អ្នកទទួលបាន​ជាតិ​កាលស្យូម​ពី​អាហារ​មិន​គ្រប់គ្រាន់​ទេ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម​បន្ថែម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com