ពីនេះ ពីនោះ
វចនានុក្រម​ខ្មែរ​៖ និយមន័យ​ខុសគ្នា​រវាង «​ចរិត​», «​មារយាទ​», «​ឫក​» និង​«​ឫកពា​»
03, Mar 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
​វចនានុក្រម​ខ្មែរ​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត បានឱ្យ​និយមន័យ​ខុសគ្នា​រវាង​ពាក្យ​ទាំងនេះ​ថា​៖

 
«​ចរិត​» ការប្រព្រឹត្ត បែបបទ​អ្វីមួយ​។ ដូចជា ចរិតល្អ គឺ​ការប្រព្រឹត្តទៅ​ប្រកបដោយ​សេចក្តី​ល្អ​។ 
 
«​មារយាទ​», «​ឫក​» និង​«​ឫកពា​» ទាក់ទង​នឹង​សណ្តាប់ធ្នាប់​, របៀបរបប​។ មារយាទថោក​, មារយាទថ្លៃ​, មានមារយាទ​, ឥត​មារយាទ​, ឫកអាក្រក់​, វាយឫក​, ឫកពា​មិន​សមរម្យ​៕  
 
 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com