ពីនេះ ពីនោះ
«​កូន​ខ្មែរ​គួរ​ខំប្រឹង​ប្រែ ពី​«​ព្រោក​ភាព​» មក​«​ប្រាជ្ញ​ភាព​» វិញ​!
14, Apr 2018 , 5:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ដោយ​ផ្អែកលើ​សំណេរ​ដែល​ស្ថិតនៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​, លោក​បណ្ឌិតសភា​ចា​រ្យ ស៊ន សំណាង ទំនងជា​ចង់​ឲ្យ​កូន​ខ្មែរ​ជំនាន់​បច្ចុប្បន្ន និង​ជំនាន់​ក្រោយ​ប្រែខ្លួន​ពី​ការ​ពូកែ​និយាយ​ទៅជា​ការ​ពូកែ​សរសេរ​វិញ​។

 
​ដោយ​ផ្អែកលើ​បច្ចេក​ស័ព្ទ​រដ្ឋបាល​នៅ​កម្ពុជា នា​សម័យ​អាណាព្យាបាល​បារាំង លោក​បណ្ឌិតសភា​ចា​រ្យ ស៊ន សំណាង ដកស្រង់​ការពន្យល់​ពាក្យ ព្រោក​ភាព និង​ប្រាជ្ញ​ភាព ថា​, តាម​វចនានុក្រម​ខ្មែរ​របស់​សម្តេច​ជួន​ណាត​, ពាក្យ​«​ព្រោក​»(​កិ​) មានន័យថា «​និយាយ​បែកសា​ពីនេះ​ពី​នោះ​មិនចេះចប់​» 
​គឺ​ពូកែ​តែ​និយាយ មិន​ពូកែ​សរសេរ​ទេ​។ ចំណែក​ពាក្យ «​ប្រាជ្ញ​» (​ន​) មានន័យ​
​ថា «​អ្នកមាន​ប្រាជ្ញា អ្នកចេះ អ្នក​ឈ្លាសវៃ​» គឺ​ពូកែ​សរសេរ ដោយ​ផ្អែកលើ​
​ឯកសារ​ច្បាស់លាស់ ដើម្បីឱ្យ​បានជា​ប្រយោជន៍​ដល់​អ្នក​ស្តាប់ ឬ​អ្នកអាន 
​ជាពិសេស​ដល់​សង្គមជាតិ​យើង​។ 
 
​ដើម្បីឱ្យ​ស្រួល​ចងចាំ លោក​បណ្ឌិតសភា​ចា​រ្យ ស៊ន សំណាង ចង់​ឲ្យ​ប្រើប្រាស់​ពាក្យ​
«​ព្រោក​ភាព​» ជំនួស​ដោយ​«​ភាពជា​អ្នក​ព្រោក​» និង​«​ប្រាជ្ញ​ភាព​» ជំនួស​ដោយ​
«​ភាពជា​អ្នកប្រាជ្ញ​»​។​
 
​នៅ​ទីបញ្ចប់​នៃ​សំណេរ​របស់លោក លោក សំណាង ចង់ឃើញ​ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន ប្តូរ​ពី​«​ពូកែ​តែ​និយាយ​» មក «​ពូកែ​សរសេរ​» វិញ​ម្តង​!...៕ 
 
 

Tag:
 ពីនេះ ពី​នោះ
© រក្សាសិទ្ធិដោយ thmeythmey.com