ពីនេះ ពីនោះ
សាមញ្ញ​ភាសា​ខ្លះ​សម្បូរ​ប្រើ តែ​មិនអាច​ប្រើ​ជា​ផ្លូវការ​បានទេ
04, Mar 2018 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
 
​សាមញ្ញ​ភាសា​ខ្លះ​ប្រើ​ក្នុង​ជីវភាព​រស់នៅ ក្នុងការ​រកស៊ី ឬ​ក្នុង​ផ្លូវ​នយោបាយ សម្រាប់​និយាយ​ឆ្លងឆ្លើយ​គ្នា​ទៅវិញទៅមក តែ​ភាសា​នេះ​មិនអាច​ប្រើ​ជា​ផ្លូវការ​បានឡើយ​។

 
​ពាក្យ​ដែលជា​សាមញ្ញ​ភាសា​មានដូចជា តើ​ង៉ៃ​នេះ​ជា​ង៉ៃ​អ្វី​? (​តើ​ថ្ងៃនេះ​ជា​ថ្ងៃ​អ្វី​), តូ​វសារ​(​ទៅ​ផ្សារ​), តើ​ឯង​ធើ​ការ​អ្វី​(​តើ​អាច​ធ្វើការ​អ្វី​)​។​
 
​ចំពោះ​អ្នករកស៊ី មាន​ពាក្យ​ដូចជា ធ្លាក់ទឹក​(​រកស៊ី​ខាត​), កោរ​( លក់​ថ្លៃ​ហួស​ពី​ធម្មតា​, លក់​ហួស​ពី​តម្លៃ​), ឡុងចុង​(​រកស៊ី​ខាតចុង ខាតដើម​)​។ 
 
​សម្រាប់​ពាក្យ​ដែល​គេ​តែងតែ​ហៅ​ក្នុងសម័យ​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា រួមមាន ជាប់​កៅអី​(​ប្រលង​ជាប់ ហើយ​បាន​ទៅ​រៀន​បន្ត​), ធ្លាក់​កៅអី​(​ប្រលង​ជាប់​សញ្ញាប័ត្រ តែ​មិនអាច​បាន​ទៅ​រៀន​បន្ត​ទេ​), ទាត់​ខ្យល់​(​ដើរ​ទាត់​ខ្យល់ គ្មាន​ការងារ​ធ្វើ​), គ្មាន​ទុយ​យ៉ូ​ប្រលង​មិន​ជាប់​ទេ​( គ្មាន​បក្សពួក​មិនអាច​ប្រលង​ជាប់​ទេ​)​។​
 
​ដកស្រង់​ពី​វេយ្យាករណ៍​ខ្មែរ​សរសេរ​ដោយ​លោក ជៀប គ​ន្ធា 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com