អន្តរជាតិ
ភាពយន្ត​យោធា​ថ្មី​មួយ បង្ហាញ​ពី​ការប្រឹងប្រែង​របស់​មហា​យក្ស​ចិន​ក្នុងការ​រក្សា​សន្តិភាព​ពិភពលោក​
04, Mar 2018 , 5:23 pm        
រូបភាព
រូបភាព People
រូបភាព People's Daily
ដោយ:
 «​ប្រតិបត្តិការ​សមុទ្រ​ក្រហម​» (Operation Red Sea) ដែលជាខ្សែ​ភាពយន្ត​ដែល​ផលិតឡើង​ផ្អែកលើ​ប្រ​ត្តិ​ប​ត្តិ​ការ​របស់​កងទ័ព​ចិន​ក្នុងការ​ជួយសង្គ្រោះ​ប្រជាជន​ចិន​រាប់រយ​នាក់​និង​ជនបរទេស​នៅ​កំពុងផែ​ភាគខាងត្បូង​ឈូង​សមុទ្រ Aden ប្រទេស​យេ​ម៉ែន​កាលពី​ខែមីនា​ឆ្នាំ ២០១៥ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពិភពលោក និង​បង្ហាញ​ឲ្យ​ឃើញ​ពី​ការទទួលខុសត្រូវ​រប​ស់​ចិន​ក្នុង​ការរក្សា​សន្តិភាព​ពិភពលោក​។​

​សូម្បីតែ​ជនបរទេស​ក៏​នាំគ្នា​កោតសរសើរ​ភាពយន្ត​នេះដែរ​។ «​ប្រតិបត្តិការ​សមុទ្រ​ក្រហម​រៀបរាប់​ពី​រឿង​ពិត​ដែល​កងទ័ព​ពិសេស​របស់​ចិន បាន​ចូល​សង្គ្រោះ​ប្រជាជន​ចិន និង​ជនបរទេស​ផ្សេងទៀត​ក្នុង​សង្គ្រាម និង​ប្រឆាំង​ភេរវជន​។​។ វា​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​កាន់តែច្បាស់​ពី​បេសកម្ម​របស់​កងទ័ព​ចិន​ក្នុងការ​ការពារ​សន្តិភាព​ពិភពលោក​។​
 
​ចិន​បានទទួល​ការកោតសរសើរ​ពី​ពិភពលោក​ទាំងមូល​ចំពោះ​សកម្មភាព​ប្រកបដោយ​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​ដូចជា​ប្រតិបត្តិការ​អម និង​ការពារ​នាវា​ដឹកជញ្ជូន ប្រតិបត្តិ​ការជម្លៀស​ប្រជាជន​ចិន និង​ជនបរទេស រួមទាំង​ការប្រឹងប្រែង​របស់​កង​ទ័ព​រក្សា​សន្តិភាព​ចិន​នៅ​ទូទាំង​ពិភពលោក​។​
 
​ទំនុកចិត្ត​នេះ​បានមកពី​ការកើនឡើង​នៃ​ភាពខ្លាំង​របស់​ចិន​។ មហាអំណាច​នេះ​បាន​លុបបំបាត់​ភាព​ខ្សោយ​របស់ខ្លួន​ដែលមាន​ការ​ពី ១២០ ឆ្នាំមុន​។ មហាអំណាច​នេះ​ក្រោកឈរឡើង រីក​ធំធាត់​និង​មានបាន រួមទាំង​កាន់តែ​ខ្លាំងក្លា​ផង​។ ចិន​កំពុង​ដើរ​ឈ្មោះ​ទៅ​ក្លាយជា​ស្នូល​វេទិកា​ពិភពលោក​។​
 
​កាសែត​សិង្ហ​បុរី Lianhe Zao Bao បាន​កត់សម្គាល់ថា រឿង «​ប្រតិបត្តិការ​សមុទ្រ​ក្រហម​» បង្ហាញ​ឲ្យ​ឃើញ​ពី​រូបភាព​វិជ្ជមាន​របស់​កងទ័ពជើងទឹក​ចិន និង ភាពខ្លាំង​របស់​ប្រជាជន​ចិន​ទៅកាន់​ពិភពលោក​។ 
 
​រឿង​ពិត​នៅ​ពីក្រោយ​ភាពយន្ត​នេះ​ប្រាប់​ប្រជាជន​លើ​ពិភពលោក​ឲ្យ​បានដឹង​ពី​កាតព្វកិច្ច​របស់​ចិន​នៅពេលដែល​ពួកគេ ប្រឈម​ការគំរាមកំហែង ហើយ​វា​ក៏​ជួយ​ទាត់ចោល​ការយល់ឃើញ​អវិជ្ជមាន​ចំពោះ​ចិន​ពី​សំណាក់​មេដឹកនាំ​បរទេស ឬ​យល់ថា​ចិន​ជាការ​គំរាមកំហែង​រប​ស់​ពិភពលោក​ទៅវិញ​នោះ​។​
 
​ការគំរាមកំហែង​រប​ស់​ចោរ​សមុទ្រ​និង ភេរវជន​នៅក្នុង​ភាពយន្ត​នោះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​របស់​ពិភពលោក​បច្ចុប្បន្ន ដែលមាន​ការជជែក​ពិភាក្សាគ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយទៀត​ពី​ចិន​។ ដើម្បី​ទប់ទល់​ការយល់ឃើញ​អាក្រក់​ពី​ចិន ចិន​ក៏​ចាំបាច់​ត្រូវ​បង្ហាញ​សកម្មភាព​ឲ្យ​ច្រើន​ទៅកាន់​ពិភពលោក​ដូចគ្នា​។​
 
«​ពិភពលោក​បច្ចុប្បន្ន​ដែលមាន​ជម្លោះ​ក្នុង​តំបន់ និង​ការគំរាមកំហែង​ពី​ក្រុម​ភេរវជន​កើតឡើង​ជា​ញឹកញាប់​នោះ​មិនមាន​សន្តិភាព​ឡើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Alastair Reed នាយក​ស្តីទី​នៃ​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​ការប្រឆាំង​ភេរវកម្ម​នៅ​ក្រុងឡាអេ​។​
 
«​សហគមន៍​អន្តរជាតិ​ត្រូវការ​ការប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​បញ្ឈប់​សង្គ្រាម ហើយ​ពាក់ព័ន្ធ​បញ្ហា​នេះ សមត្ថភាព​ប្រយុទ្ធ​របស់​កងទ័ព​ចិន​នឹងចូលរួម​ចំណែក​ក្នុងការ​ពង្រឹងកម្លាំង​ពិភពលោក​ដើម្បី​រក្សា​សន្តិភាព​»​។ លោក Reed បន្ថែម​ដូច្នេះ​។​
 
​ដោយឡែក​សារព័ត៌មាន​រុស្ស៊ី Rossiya បានបង្ហាញ​ការយល់ឃើញថា ចិន​ដែលមាន​ក្តី​សុបិន​ចង់​កសាង​កម្លាំង​ទ័ព​ដែល​ខ្លាំង​នោះ​គ្មាន​ចេតនា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ឬ​លូកលាន់​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​ឡើយ​។​
 
​ពិភពលោក​មិនអាច​ភ្លេច​បានឡើយ​នូវ​រូបភាព​នៃ​ការ​ជូត​ទឹកភ្នែក​របស់​ឯកអគ្គរ​ដ្ឋ​ទូត​ប៉ា​គី​ស្ថាន​ដើម្បី​បង្ហាញ​ពី​ការ​អរគុណ​ដល់​កងទ័ព​ចិន​ដែល​បាន​ជួយ​ជម្លៀស​ប្រជាជន​ប៉ា​គី​ស្ថាន​ពី​យេ​ម៉ែន ឬក៏​ការចូលរួមចំណែក​រប​ស់​ចិន​ក្នុង​ការនាំ​ក្តីសង្ឃឹម​ទៅ​អាហ្វ្រិក​ខាងលិច​ក្នុង​សមរភូមិ​ប្រឆាំង​ជំងឺឆ្លង​អេ​បូ​ឡា​នោះ​។ ពិភពលោក​ក៏​នឹងមិន​ភ្លេច​ការ​ប្រឹង​ប្រឺ​ង​របស់​ចិន​ក្នុងការ​អមដំណើរ និង​ការពារ​នាវា​ទឹក​ជញ្ជូន​ច្រើនជាង ៦០០០ ដែល​ច្រើន​ជា​ពាក់កណ្តាល​ជា​នាវា​បរទេស និង​នាវា​កម្ម​វី​ធី​ស្បៀងអាហារ​ពិភពលោក ដើម្បី​ធានាថា ពួកគេ​មាន​សុវត្ថិភាព​ពេល​ឆ្លងកាត់​ឈូង​សមុទ្រ Aden និង​ប្រទេស​សូ​ម៉ាលី​។​
 
​រាល់​ប្រតិបត្តិការ​ទាំងអស់​បង្ហា​ញ​បង្ហាញ​ពី​ការទទួលខុសត្រូវ​រប​ស់​ចិន​ក្នុង​ការធានា​រក្សា​យុត្តិធម៌ សន្តិសុខ និង​សន្តិភាព​ពិភពលោក​។​

​ជាមួយ​ភាពខ្លាំង​របស់​ប្រជាជាតិ​ខ្លួន ចិន​ក្លាយជា​ប្រជាជាតិ​ទំនើប​មួយ​ដែល​អាច​ផ្តល់​ឲ្យ​ពិភពលោក​នូវ​សន្តិសុខ​កាន់តែ​ច្រើនឡើងៗ​។ ក្រៅពី​ជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​ចា​តិ ចិន​បាន​បញ្ជូន​កងទ័ព​ខ្លួន​ឲ្យ​ចូលរួម​រក្សា​សន្តិភាព​ជិត ៤០០០០​នាក់ ច្រើនជាង​សមាជិក​ដទៃ​ផ្សេងទៀត​។​
 
​បន្ថែម​ពី​នោះ​ចិន​ព្យាយាម​បំពេញ​តាម​ការសន្យា​របស់ខ្លួន​ក្នុងការ​ចូលរួម​ធ្វើជា​អ្នក​កសាង​សន្តិភាព​ពិភពលោក​តាមរយៈ​ការធ្វើសកម្មភាព​។ ចិន​បាន​បង្កើត​មូលនិធិ​ចិន អង្គការសហប្រជាជាតិ​សម្រាប់​សន្តិភាព និង​ការអភិវឌ្ឍ ដែល​វា​ជា​គំនិត​ផ្តួចផ្តើម​ដែល​រួមបញ្ចូល​ប្រព័ន្ធ​សមត្ថភាព​រក្សា​សន្តិភាព ជាមួយ​ការគាំទ្រ​កងទ័ព​អាហ្វ្រិក​ដើម្បី​កសាង​សមត្ថភាព​ក្នុង​ការរក្សា​សន្តិភាព​ផងដែរ​។​
 
​ចិន​ក៏បាន​សន្យា​បង្កើត​វិទ្យាស្ថាន​អនុវត្ត​ច្បាប់​អន្តរជាតិ​ក្រោម​ក្រសួង​កិច្ចការ​សន្តិសុខ​សាធារណៈ​ដើម្បី​បំពាក់បំប៉ន​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់​ពី​ប្រទេស​ក្រីក្រ​នានា​ទូទាំង​ពិភពលោក​។​
​កងកម្លាំង​រក្សា​សន្តិសុខ​ម្នាក់​ដែល​បាន​ស្លាប់​ក្នុងការ​ប្រតិបត្តិ​ការរក្សា​សន្តិភាព​នៅ​ប្រទេស​ហៃ​ទី លោកស្រី  He Zhihong បាន​សរស​រថា​៖« ខ្ញុំ​ជា​រោមសត្វ​មួយ​តូច​ក្នុង​ពិភពលោក​ដ៏​ធំ ប៉ុន្តែ​រោមសត្វ​នេះ​មាន​សេចក្តីប្រាថ្នា​មួយ​ដើម្បី​បង្កើត​សន្តិភាព​»​។​
 
​បច្ចុប្បន្ននេះ រោមសត្វ​ដូចជា​លោកស្រី​រាប់សែន​កំពុង​ប្រមូលផ្តុំ និង​សាមគ្គី​គ្នា​នៅ​ជុំវិញ​ស្លាប​ពីរ​ដ៏​ខ្លាំងក្លា​ដើម្បី​ទទួលខុសត្រូវ​ចំពោះ​ពិភពលោក និង​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​រួមចំណែក រក្សា​សន្តិភាព​ពិភពលោក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com