ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
យុវជនឆាប់ចង់បានអត្ថប្រយោជន៍លឿនពេក ដែលនាំឲ្យពួកគេ ប្ដូរក្រុមហ៊ុនពីមួយទៅមួយ
× ភ្នំពេញ៖ ការចង់បានអត្ថប្រយោជន៍ឆាប់ពេក ជាមូលហេតុមួយដែលធ្វើឲ្យអ្នកធ្វើការថ្មីថ្មោងមួយចំនួន ផ្លាស់ប្ដូរក្រុមហ៊ុនពីមួយទៅមួយ។ នេះជាការលើកឡើងរបស់លោក ឡុង ចំណាន នាយកប្រតិបត្តិអាជីវកម្មឥណទានរបស់គ្រឹះស្ថាន AMK ដែលលោកមានបទពិសោធន៍ការងារជាង ១០ឆ្នាំ។ លោកថ្លែងថា ការផ្លាស់ប្ដូរកន្លែងបម្រើការងារ ដោយខ្វះមូលដ្ឋានព័ត៌មានអំពីក្រុហ៊ុនថ្មី នឹងធ្វើឲ្យយុវជនបាត់បង់ឱកាស នៃការភ្ជាប់វាសនាទៅនឹងក្រុមហ៊ុនល្អ ក្នុងរយៈពេលវែងឆ្ងាយ។
សូមស្ដាប់បទសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក ឡុង ចំណាន ខាងក្រោមនេះ៖
បើទោះបីលោក ឡុង ចំណាន ជំរុញឲ្យយុវជនចេះសំឡឹងអត្ថប្រយោជន៍ក្នុងរយៈពេលវែង ជាមួយក្រុមហ៊ុនណាមួយ តែលោកក៏មិនបដិសេធចំពោះតម្រូវការចាំបាច់ ភ្លាមៗ ដែលយុវជនត្រូវសម្រេចចិត្តផ្លាស់ប្ដូរក្រុមហ៊ុននោះដែរ។ លោកមានប្រសាសន៍ថា បើមានតម្រូវការចាំបាច់ក្នុងរយៈពេលខ្លី យុវជនក៏អាចផ្លាស់ទៅក្រុមហ៊ុនដែលឆ្លើយតបនឹងតម្រូវការនោះ។ ប៉ុន្តែយុវជនត្រូវកសាងសមត្ថភាព និងរកកន្លែងការងារណាដែលនឹងមានភាពច្បាស់លាស់៕
© រក្សាសិទ្ធិដោយ thmeythmey.com