ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធី​ងាយៗ​ក្នុងការ​បំបាត់​ការ​ហៀរ​សម្បោរ​ដោយ​ខ្លួនឯង​
06, Mar 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​ហៀរ​សម្បោរ​គឺជា​បញ្ហា ឬ​ការរំខាន​មួយ​ដែល​កើតឡើង​ស្ទើរតែ​លើ​មនុស្ស​គ្រប់គ្នា ប៉ុន្តែ​វា​អាច​ដោះស្រាយបាន​យ៉ាង​ងាយស្រួល​ដោយ​ខ្លួនឯង​។ មាន​ហេតុផល​តិចតួច​ដែរ ដែល​អ្នក​អាច​នឹងមាន​អាកា​រៈហៀរ​សម្បោរ​បែបនេះ​។ មូលហេតុ​ញឹកញាប់​បំផុត​នោះ​គឺ​ការបង្ក​រោគ​នៅ​ប្រហោង​ឆ្អឹង​ក្នុង​មុខ​ដោយសារ​វីរុស ឬ​ជំងឺ​ផ្តាសាយ​។ ករណី​ផ្សេងៗ​ទៀត ការ​ហៀរ​សម្បោរ​ប្រហែលជា​បង្កឡើង​ដោយ​ការ​អា​ឡែ​ហ្ស៊ី ឬ​មូលហេតុ​ផ្សេងៗ​ទៀត​។



​បើសិនជា​អ្នករៀបចំ​ប្រើប្រាស់​វិធី​ព្យាបាល​ដោយ​ខ្លួនឯង យក​ល្អ​គួរតែ​សាកល្បង​មួយ​ឬ​ច្រើន​ដូចខាងក្រោម​នេះ​ក្នុង​ការបំបាត់​ការ​ហៀរ​សម្បោរ​៖

​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​
​ការ​ញ៉ាំ​ទឹកបាន​គ្រប់គ្រាន់​នៅពេល​កំពុងតែ​ដោះស្រាយ​ការ​ហៀរ​សម្បោរ​អាចជា​រឿង​មាន​ប្រយោជន៍​បើសិនជា​អ្នកមាន​រោគសញ្ញា​តឹង​ច្រមុះ​ដែរនោះ​។ រឿងនេះ​នឹង​ជួយ​ធ្វើ​ឲ្យ​សម្បោរ​ដែល​ហៀរ​នោះ​រាវ ហើយ​អាច​ស្រួល​ក្នុងការ​ដកដង្ហើម​ទៀត​។ ចូរ​ចៀសវាង​ភេសជ្ជៈ​ដែល​ធ្វើ​ឲ្យ​ខ្សោះ​ក្នុង​ខ្លួន​ដូចជា កាហ្វេ និង​គ្រឿង​ស្រវឹង​ជាដើម​។

​តែ​ក្តៅ​
​ភេសជ្ជៈ​ក្តៅៗ​ដូចជា​តែ​ប្រហែល​ជាមាន​ប្រយោជន៍​ជាង​ភេសជ្ជៈ​ត្រជាក់​។ នេះ​ដោយសារតែ​ភាព​ក្តៅ​នឹង​ជួយ​សម្រួល​ដល់​ផ្លូវដង្ហើម​ដើម្បី​ងាយស្រួល​ដកដង្ហើម​។ យ៉ាងណាមិញ អ្នក​គួរតែ​ជ្រើសរើស​តែ​ណា​ដែលមាន​ប្រសិទ្ធភាព​ប្រឆាំង​ការ​រលាក​ដូចជា តែ​ខ្ញី ឬ​ជី​អង្គា​ម​។ តែ​នេះ​មិន​ត្រឹមតែ​ជួយ​បំបាត់​ការ​ហៀរ​សម្បោរ​ទេ ថែមទាំង​បំបាត់​អា​ការៈឈឺ​បំពង់ករ​ទៀត​។

​ស្ទី​ម​មុខ​
​ការដែល​ស្ទី​ម​ចំហាយ​ក្តៅៗ​ត្រូវបាន​គេ​រកឃើញថា​អាចជួយ​ព្យាបាល​ការ​ហៀរ​សម្បោរ​បាន​។ ការសិក្សា​មួយ​កាលពី​ឆ្នាំ ២០១៥​បាន​បង្ហាញថា អ្នក​ដែលមាន​ជំងឺ​ភ្តា​សាយ​អាច​ទទួលបាន​ប្រយោជន៍​យ៉ាង​ល្អ​ពី​ការ​ស្ទី​ម​ចំហាយ​ក្តៅ​។ វា​ជួយ​ព​ន្លឿ​ន​ដល់​ការ​ជាសះស្បើយ​បានល្អ​ជាង​អ្នក​មិនបាន​ស្ទី​ម​។ ដើម្បី​ស្ទី​ម​មុខ យក​ល្អ​គួរតែ​ព្យាយាម​ដូចខាងក្រោម​នេះ​៖
•    ចាក់ទឹក​ចូលទៅក្នុង​ឆ្នាំង​ស្អាត​មួយ​ហើយ​កម្តៅ​វា​ឲ្យ​ក្តៅ ប៉ុន្តែ​មិនចាំបាច់​ពុះ​ទេ​
•    ចូរ​ដាក់​មុខ​នៅ​ពីលើ​ចំហាយ​ដែល​ក្តៅ​នោះ​រយៈពេល ២០ ទៅ​៣០​នាទី​ម្តង​។ ចូរ​ព្យាយាម​ដកដង្ហើម​ជ្រៅៗ​តាម​ច្រមុះ​ដើម្បី​ស្រូប​ចំហាយ​ក្តៅ​នេះ​។
•    ចូរ​ហី​ស​សម្បោរ​ចេញ​ក្រោយពី​ធូរ​ក្នុង​ច្រមុះ​ហើយ​។

​ងូតទឹក​ក្តៅ​

​តើ​អ្នកត្រូវការ​បំបាត់​ការ​ហៀរ​សម្បោរ​ភ្លាមៗ​ដែរ​ទេ​? គ្រាន់តែ​ងូតទឹក​ក្តៅ​ក៏​អាចជួយ​បាន​ហើយ​។ រឿងនេះ​មិនសូវ​ខុសគ្នា​នឹង​តែ​ក្តៅ ឬ​ការ​ស្ទី​ម​មុខ​ឡើយ ការ​ងូតទឹក​ក្តៅ​នឹង​ជួយ​បន្ថយ​ការ​ហៀរ​សម្បោរ និង​តឹង​ច្រមុះ​ដែរ​។

​ញ៉ាំ​អាហារ​ហិ​រ​
​អាហារ​ហិ​រ​អាចធ្វើ​ឲ្យ​ការ​ហៀរ​សម្បោរ​កាន់តែ​ធ្ងន់ធ្ងរ​។ ប៉ុន្តែ​បើសិនជា​អ្នកមាន​បញ្ហា​តឹង​ច្រមុះ​ទៀត ការ​ញ៉ាំ​អាហារ​ហិ​រ​អាចជួយ​អ្នក​បាន​។ គ្រឿងផ្សំ​ធ្វើ​អាហារ​ហិ​រ​ក៏​បង្កើតបានជា​អារម្មណ៍​ក្តៅៗ​ក្នុង​ខ្លួន​ក្រោយ​ញ៉ាំ​រួច ដែលជា​ហេតុ​នាំ​ឲ្យ​ផ្លូវដង្ហើម​បើក​បានល្អ ហើយ​បំបាត់​បញ្ហា​ផ្តាសាយ​ថែមទៀត​។

​សារធាតុ Capsaicin
​សារធាតុ​មួយ​នេះ​គឺជា​សារធាតុ​គីមី​ដែល​ធ្វើ​ឲ្យ​ម្ទេស​ប្លោក​ហិ​របា​ន​។ វា​ត្រូវបាន​គេ​ប្រើ​ដើម្បី​ព្យាបាល​ការឈឺចាប់​ដោយសារ​សរសៃប្រសាទ និង​ស្រែង ប៉ុន្តែ​អ្នក​អាច​លាប​វា​នៅលើ​ច្រមុះ ដើម្បី​បំបាត់​ការ​ហៀរ​សម្បោរ​ដោយសារតែ​ការ​តឹង​ច្រមុះ​បាន​។ ការសិក្សា​ជាច្រើន​បាន​រកឃើញថា សារធាតុ Capsaicin មាន​ប្រសិទ្ធភាព​ព្យាបាល​ការ​ហៀរ​សម្បោរ​ល្អ​ជាង​ថ្នាំ Budesonide ទៅទៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com