ពីនេះ ពីនោះ
«​ចក្ខុវិស័យ​» និង​«​ទស្សនវិស័យ​»​មានន័យ​ប្លែក​គ្នា​ដូចម្តេច​?
06, Mar 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ការប្រើប្រាស់​ពាក្យ​«​ចក្ខុវិស័យ​» និង​«​ទស្សនវិស័យ​»  ពិតជា​មិន​ដូចគ្នា​ទេ​។ ពាក្យ​«​ចក្ខុវិស័យ​» ត្រូវបាន​ប្រើ​ក្នុងន័យ ជា​ក្តី​ស្រមៃ​ដែល​គេ​គិតដល់​ថ្ងៃ​អនាគត​។ ចំណែក​«​ទស្សនវិស័យ​» សំដៅ​ដោយ​ឱកាស​ដែល​មើលឃើញ​។



​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ «​ចក្ខុវិស័យ​» ជា ទិដ្ឋភាព ឬ​រូបភាព ដែល​លិចចេញ​ជា​ក្តី​ស្រមៃ ឃើញ​ដល់​អនាគតកាល ដែល​វែងឆ្ងាយ​។ ឧទាហរណ៍​៖ កម្ពុ​ជាមាន​ច​ក្ចុ​វិស័យ​ក្នុង​ការកសាង​ប្រទេស​ឱ្យ​រីកចម្រើន​ជឿនលឿន​នាពេលខាងមុខ ដូចនឹង​ប្រទេស​ដទៃទៀត​ដែរ​។​

​ចំណែក «​ទស្សនវិស័យ​» ជា​ឱកាស​ដែល​មើលឃើញ គឺ​ចម្ងាយ​ដែល​មើល​ឃើញនឹងភ្នែក​បាន ចម្ងាយ​ពីមួយ​ក្រឡេក គឺ​មួយ​កន្ទុយភ្នែក​។ ជនជាតិ​ចិន​មាន​ទស្សនវិស័យ​មើលឃើញ​ទីផ្សារ​កម្ពុជា ដែល​អាច​បោះទុន​រកស៊ី​បាន​យ៉ាង​ឆាប់រហ័ស​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com