ជាតិ
យុទ្ធនាការ #MeToo និង #TimesUp ពង្រីក​ការចូលរួម​លើកកម្ពស់​យេនឌ័រ និង​សិទ្ធិនារី​
08, Mar 2018 , 5:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ #​ដល់ពេល​ហើយ (#TimeIsNow) ជាការ​ក្រើនរំលឹក​ដល់​មនុ​ស្សទាំង​អស់​ឲ្យ​ចូលរួម​ក្នុង​យុទ្ធនាការ #MeToo និង #TimesUp របស់​អង្គការសហប្រជាជាតិ ដើម្បី​ធ្វើ​សកម្មភាព និង​ធ្វើការ​រួមគ្នា​សម្រេចបាន​នូវ​សមភាព​យេនឌ័រ និង​ការផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី និង​កុមារី​ទាំងអស់​។​



​នា​ទិវា​សិទ្ធិនារី​អន្តរជាតិ ៨​មីនា​នេះ អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ក៏បាន​ផលិត​វីដេអូ​ខ្លី​មួយ ដែល​និយាយ​ពី​ស្ត្រី​ស្ទើរ​គ្រប់​វិស័យ ដោយ​លើកឡើង​ពី​បញ្ហា​ប្រឈម​របស់​ស្ត្រី​ជួបប្រទះ និង​ការ​បៀតបៀន​ផ្លូវភេទ​នៅ​កន្លែង​ការងារ​ជាដើម​។

​តាមរយៈ​យុទ្ធនាការ #MeToo និង #TimesUp អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សាធារណជន​ទូទៅ ឲ្យ​ចូលរួម​លើកកម្ពស់​សមភាព​យេនឌ័រ សិទ្ធិ​ស្ត្រី និង​លុបបំបាត់​រាល់​ទម្រង់​នៃ​អំពើហិង្សា និង​ការ​រើស​អើ​ស​គ្រប់​រូបភាព​លើ​ស្ត្រី​។​

​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖




Tag:
 UN ប្រចាំ​កម្ពុជា​
  សិទ្ធិនារី​
  យេនឌ័រ​
  IWD2018
  #TimesUp
  #MeToo
© រក្សាសិទ្ធិដោយ thmeythmey.com