បុណ្យ​ទន្លេ​លើក​ទី​៤​ដែល​រៀបចំ​នៅ​ខេត្តកណ្តាល ចាប់ផ្ដើម​នៅថ្ងៃនេះ​
ជាតិ
សង្គមជាតិ
បុណ្យ​ទន្លេ​លើក​ទី​៤​ដែល​រៀបចំ​នៅ​ខេត្តកណ្តាល ចាប់ផ្ដើម​នៅថ្ងៃនេះ​
09, Mar 2018 , 7:59 am        
រូបភាព
​កណ្ដាល​៖ ពិធីបុណ្យ​ទន្លេ នៅក្នុង​ឆ្នាំ​២០១៨​នេះ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១ ខែមីនា ខាងមុខ​។ កម្មវិធី​បុណ្យ​ទន្លេ​ឆ្នាំ​ទី​៤​នេះ នឹង​រៀបចំឡើង​នៅ​ភូមិសាស្ត្រ​ខេត្តកណ្ដាល ដែលជា​អ្នក​ត្រូវ​ទទួលបន្ទុក​រៀបចំ​សណ្ដាប់ធ្នាប់ និង​សេវាកម្ម​ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​ចូលរួម​។​



​រយៈពេល​៣​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី​៩ ដល់ទី​១១ ខែមីនា​ខាងមុខ ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​ដែល​ធ្វើឡើង​មួយឆ្នាំ​ម្ដង នឹង​រៀបចំឡើង​នៅ​ខេត្តកណ្ដាល​។ នៅក្នុង​កិច្ចប្រជុំ​ចុងក្រោយ​ដើម្បី​ត្រៀម​រៀបចំ​ពិធីបុណ្យ​ទន្លេ​ឆ្នាំ​២០១៨ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​អភិបាល​ខេត្តកណ្ដាល​បាន​ទទូច​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​យ៉ាងសកម្ម​ក្នុងការ​រក្សា​នូវ​សន្តិភាព សណ្ដាប់ធ្នាប់ និង​អនាម័យ​បរិស្ថាន នៅក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​សម្រាប់​ខេត្ត​មួយ​នេះ​។​

​ដោយ​សល់​តែ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ កម្មវិធី​បុណ្យ​ទន្លេ​នេះ​នឹង​ចាប់ផ្ដើម​ហើយ​នោះ កិច្ច​ប្រជុំបាន​ជម្រុញ​ឲ្យ​លេខាធិការដ្ឋាន និង​គណៈកម្មការ ព​ន្លឿ​ន​ការងារ​ដែល​នៅ​សេសសល់​ឲ្យ​បាន​មុន​កម្មវិធី​ចាប់ផ្ដើម​។ ការងារ​ដែល​ត្រូវ​រៀបចំ​ឲ្យ​បាន​ទាន់​ពេលនោះ​មាន​៧​ចំណុច​សំខាន់ៗ​ដូចជា​៖

​សោ​ភ័​ណ្ឌ​ភាព​ខេត្ត (​ការរៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ បន្ថែម និង​សម្អាត​បង្គន់​អនាម័យ​សាធារណៈ ធុងសំរាម និង​រៀបចំ​តុបតែង​ផ្ទះ របស់​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​)​។ គុណភាព​សេវា​ទេ​ចរណ៍ (​តម្លៃ​, រសជាតិ និង​សេវាកម្ម​)​។ ការផ្សព្វផ្សាយ​ផលិតផល​ក្នុងស្រុក (​ដំណាំ​កសិកម្ម ឧស្សាហកម្ម​)​។ ការផ្សព្វផ្សាយ​នូវ​សិល្បៈ​ចម្រុះ (​បង្ហាញ​ពី​វប្បធម៌ អត្តសញ្ញាណ ទឹកដី ភូមិសាស្ត្រ សកម្មភាព​កីឡា លើគោក និង​ក្នុង​ទឹក ដោយ​ភ្ជាប់​ជាមួយ​កា​រណូត​ទេសចរណ៍​ចូលរួម​ផង​)​។ ជំរុញ​ធ្វើយ៉ាងណា​ផ្សព្វ​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និង​ក្រុមហ៊ុន​នានា​ចូល​រូ​ម​ឲ្យ​បាន​ច្រើន ដោយ​រំពឹងថា នឹងមាន​អ្នកចូលរួម​ប្រមាណ​ជាង​១​លាន​នាក់​។ ចំណុច​ចុងក្រោយ​នោះ​គឺ គណៈកម្មការ​ត្រូវ​រៀបចំ​ព្យុហយាត្រា​លើ​ផ្ទៃ​ទឹកទន្លេ​ឲ្យ​បាន​អធិក​អ​ធ័​ម​។​

​ឆ្នាំ​២០១៨ គឺជា​ឆ្នាំ​ទី​៤ នៃ​ពិធីបុណ្យ​ទន្លេ ធ្វើឡើង​ក្រោម​ប្រធានបទ​ទន្លេ​សន្តិភាព «​មិត្តភាព និង​និរន្តរភាព​ទេ​ចរណ៍​» កម្មវិធី​បុណ្យ​ទន្លេ ត្រូវបាន​ក្រសួង​ទេ​ចរណ៍​បាន​រៀបចំឡើង ដើម្បី​ជម្រុញ​ឲ្យ​មាន​កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ទៅកាន់​ខេត្ត​នៅ​ដង​ទន្លេ នៃ​ប្រទេស​កម្ពុជា និង​ដើម្បី​ជម្រុញ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​មាន​ភាពប្រសើរឡើង​៕


Tag:
 ​ទេសចរណ៍​
 ​បុណ្យ​ទន្លេ​
 ​ខេត្តកណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com