ជាតិ
អត្ថបទពាណិជ្ជកម្ម
«ព្រលឹង - Soul» វីដេអូអប់រំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងហានិភ័យពីការមិនពាក់មួកសុវត្ថិភាព
× ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បច្ចុប្បន្ន កំពុងតែមានការកើតឡើងគួរអោយកត់សម្គាល់ ដោយបានឆក់យកជីវិតមនុស្ស ស្ទើរតែរាល់ថ្ងៃ ជាពិសេសចំពោះអ្នកធ្វើដំណើរដោយទោចក្រយានយន្ត។ ដោយហេតុនេះហើយ ទើបក្រសួងសារធារណការ និងដឹកជញ្ជូន សហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ទទួលបានការឧបត្ថម្ភគាំទ្រដោយ Pernod Ricard Cambodge បានផលិត វីដេអូរអប់រំខ្លី រឿង "ព្រលឹង" ដែលអប់រំ ពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ពីហានិភ័យ នៃការមិនពាក់មួកសុវត្ថិភាព។
វីដេអូនេះ ផលិតឡើងក្នុងន័យក្រើនរំលឹកដល់អ្នកធ្វើដំណើរ ដោយទោចក្រយានយន្ត មិនត្រូវប្រមាថ ឬធ្វេសប្រហែសក្នុងបើកបរនោះទេ គឺត្រូវពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវ និងគ្រប់ពេលវេលា ទោះធ្វើដំណើរជិត ឬឆ្ងាយ ត្រូវគោរពច្បាប់ចរាចរណ៍ មិនត្រូវប្រើប្រាស់ទូរសព្ទដៃពេលកំពុងបើកបរឡើយ។ គ្រោះថ្នាក់ចរាចរណ៍ បំផ្លាញជីវិតអ្នក និងបន្សល់វិប្បដិសារី ដល់ក្រុមគ្រួសាររបស់អ្នក។ នៅក្នុងវីដេអូរ អប់រំខ្លី រយៈពេល ១នាទី៤៨វិនាទី និយាយពីបាត់បង់មួយ ដោយប្រពន្ធ ត្រូវបាត់បង់ប្តី កូនស្រី បាត់បង់ឪពុក នេះក៏ដោយសារតែ ការបើកបរមិនគោរពតាមច្បាប់ បើកបរដោយមិនពាក់មួយសុវត្ថិភាព៕
សូមទស្សនា វីដេអូអប់រំនេះដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com