កម្លាំង​សន្តិសុខ​ប្រមាណ​១៤០០​នាក់ ការពារ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៤ នៅ​ក្រុង​តាខ្មៅ​
ជាតិ
សង្គមជាតិ
កម្លាំង​សន្តិសុខ​ប្រមាណ​១៤០០​នាក់ ការពារ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៤ នៅ​ក្រុង​តាខ្មៅ​
09, Mar 2018 , 4:37 pm        
រូបភាព
លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល ស្ដាំ
លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល ស្ដាំ
​កណ្ដាល​៖ បន្ទាប់ពី​កំពង់ចាម ត្បូងឃ្មុំ និង​ស្ទឹងត្រែង ខេត្តកណ្តាល ក្លាយ​ជាទី​តាំងទី​៤​នៃ​ពិធីបុណ្យ​ទន្លេ​រយៈពេល​៣​ថ្ងៃ ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​៩ ខែមីនា នេះ​។ ក្រោម​ការដឹកនាំ​របស់​លោក ទូច ណារ៉ុថ អគ្គ​ស្នងការរង​នគរបាលជាតិ កងកម្លាំង​នៃ​អនុគណៈកម្មការ​ថ្នាក់ជាតិ កិច្ចការពារ​សន្តិសុខ​សុវត្ថិភាព និង​សង្គ្រោះ​ប្រមាណ​១៤០០​នាក់​ត្រូវ​ដាក់ពង្រាយ​។​



​រយៈពេល ៣​ថ្ងៃ នៃ​ពិធីបុណ្យ​ទន្លេ​នៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល កងកម្លាំង​សមត្ថកិច្ច ពី​បញ្ជាការដ្ឋាន​អង្គរក្ស បញ្ជាការដ្ឋាន​កងទ័ព​ជើង​ទឹក ផ្នែក​កងរាជអាវុធហត្ថ និង​កងកម្លាំង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព និង​ការងារ​សង្គ្រោះបន្ទាន់​។



​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន ThmeyThmey នៅ​ទីតាំង​ប្រារព្ធ​ពិធី​កាលពី​ព្រឹក​ថ្ងៃ​សុក្រ លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល បាន​អះអាងថា​៖  «​ថ្ងៃទី​១ នៃ​ពិធីបុណ្យ​ទន្លេ នៅ​ក្រុង​តាខ្មៅ មិនទាន់មាន​អសន្តិសុខ​កើតមាន​គួរ​ឲ្យ​កត់សម្គាល់​នៅឡើយ​ទេ​»​។

​លោក​បាន​អះអាងថា តាមរយៈ​ការពង្រឹង​សន្តិសុខ អ្នកចូលរួម​ពិធី​ទាំងអស់​សប្បាយរីករាយ​មើល​ព្រឹត្តិការណ៍​កីឡា និង​សិល្បៈ​ផ្សេងៗ រួមទាំង​ការដាក់​តាំង​ពិ​ព័ណ៌​ផលិតផល​ក្នុងស្រុក និង​ក្រៅ​ស្រុក ប្រមាណ​៥៥០​ស្តង់​ផងដែរ​។​



​ក្រៅពី​មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដែល​ឈរ​ការពារ និង​ដើរល្បាត​ទៅតាម​គោលដៅ ក្នុង​ពិធី​នេះ ក៏មាន​ស្តង់​ពេទ្យ​ពីរ​កន្លែង​សម្រាប់​សង្គ្រោះ​បឋម ហើយ​និង​មាន​បន្ទប់​បង្គន់​អនាម័យ​សាធារណៈ​ថែមទៀត​ផង​៕


















Tag:
 បុណ្យ​ទន្លេ​
  អ៊ា​វ ចំរើន​
 ​សន្តិសុខ​
 ​ខេត្តកណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម