ពីនេះ ពីនោះ
«Drama» ជា​ពាក្យ​សម្រាប់​បង្ហាញ​អារម្មណ៍​របស់​យុវជន​សម័យថ្មី
10, Mar 2018 , 8:11 am        
រូបភាព
ដោយ: ថ្មីៗ
«Drama» ក្នុង​វចនានុក្រម​អង់គ្លេស បកប្រែ​ថា ជាការ​សម្តែង​សិល្បៈ​បែបណា​មួយ ដែល​ឱ្យ​ទស្សនិកជន​ទទួលបាន​នូវ​ផ្ទាំងទស្សនីយភាព​អ្វីមួយ​។ តែ​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ យុវវ័យ​បាន​ងាក​មក​ប្រើពាក្យ «Drama» នេះ សម្រាប់​បង្ហាញ​អារម្មណ៍​របស់ខ្លួន តាមរយៈ​មធ្យោបាយ​នានា​ទៅវិញ​។

 
 
«Drama»​សំដៅ​ដោយ​ការសម្តែង​ដោយ​កាយវិការ ការបញ្ចេញ​សំឡេង ការបង្ហាញ​នូវ​ទស្សនីយភាព​ដ៏​អស្ចារ្យ ដូចជា ការសម្តែង​ល្ខោន​, សិល្បៈ​។​ល​។ ហត់នឿយ​, ឈឺចាប់​, ស្អប់​, ស្រឡាញ់​, អូន​បង​, ស្នេហា ជាដើម ជា​ពាក្យ «Drama» ដែល​យុវវ័យ​នា​សម័យថ្មី​នេះ បានកំណត់​ទុក​ថា​ពាក្យ​នេះ ជាការ​បង្ហាញ​អារម្មណ៍​ទៅលើ​អ្វីមួយ​។ 
 
​ពាក្យ​ថា ត្អូញត្អែរ ដោយ​និយាយថា «​ខ្ញុំ​ហត់​ណាស់​, ខ្ញុំ​តែងតែ​ឈឺចាប់​, ខ្ញុំ​តែងតែ​ទទួលបាន​នូវ​សេចក្តីស្រឡាញ់​ដែល​មនុស្ស​គ្រប់គ្នា​មិនមាន​ដូច​ខ្ញុំ​មាន​»​។ ពាក្យ​ទាំងអស់​នេះហើយ ដែល​យុវវ័យ​សម័យ​បច្ចេកវិជ្ជា​ទំនើប​នេះ តែងតែ​បង្ហាញ​នូវ​អារម្មណ៍​របស់ខ្លួន​។ ហើយ​ការបង្ហាញ​អារម្មណ៍​ទាំងនោះ​ភាគច្រើន​ធ្វើឡើង តាមរយៈ​បណ្តាញ​ផ្សព្វផ្សាយ​របស់​សង្គម​។ 
 
​យុវវ័យ​ខ្លះ ចាត់ទុក​ពាក្យ​«Drama»​សម្រាប់​សម្តែង​ចំពោះ​អារម្មណ៍​ខ្លួន ទៅឱ្យ​អ្នក​ផ្សេងទៀត​បានដឹង​។ ដោយឡែក​យុវវ័យ​ខ្លះទៀត មិន​ពេញ​ចិត្តនឹង​ការសម្តែង​បែបនេះ​ឡើយ ដែល​គិតថា​ជា​រឿង​មិនល្អ​ដែល​បណ្តាលឱ្យ​អាប់ឱន​កិត្តិយស​របស់ខ្លួន​នៅលើ​បណ្តាញ​សង្គម ក៏ដូចជា​ម​ជ្ឃ​ដ្ឋា​ន​រស់នៅ​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com