សង្គមអន្តរជាតិ​
អន្តរជាតិ
ប្រទេស​ដែល​អប់រំ​បុត្រ​ធីតា​បានល្អ​៖ ជប៉ុន ស៊ុយអែត ស្លូ​វេ​នី ហ្វាំ​ង​ឡង់ កាណាដា​...
14, Apr 2018 , 10:00 pm        
រូបភាព
ដោយ: ធីតា
​ឪពុកម្តាយ និង​អាណាព្យាបាល​នានា​នៅលើ​ពិភពលោក ជាពិសេស​អ្នក​ដែលមាន​ទ្រព្យធន តែងតែ​ព្យាយាម​ឲ្យ​បុត្រ​ធីតា​របស់ខ្លួន​ទទួលបាន​នូវ​ការអប់រំ​ខ្ពស់​។ ការសិក្សា​មួយ​របស់​គេហទំព័រ prosperity.com បានបង្ហាញ​ពី​ប្រទេស​ចំនួន​១០​ដែល​ផ្តល់​ការអប់រំ​ខ្ពស់​សម្រាប់​កុមារ និង​ការកសាង​គ្រួសារ​ប្រកបដោយ​សុភមង្គល​។ ជាមួយគ្នានេះ​ផងដែរ ការសិក្សា​បានលើកឡើង​ពី​ប្រទេស​ចំនួន​១០​ដែល​ពិបាក​បំផុត​ក្នុងការ​អប់រំ​បុត្រ​ធីតា និង​កសាង​គ្រួសារ​។​

 
​ការសិក្សា​ផ្តោតទៅលើ​ឯក​តា​ជាច្រើន ក្នុងនោះ​រួមមាន សុវត្ថិភាព​ទូទៅ អត្រា​នៃ​បទឧក្រិដ្ឋ ប្រព័ន្ធ​សុខាភិបាល សេដ្ឋកិច្ច និង​គុណភាព​នៃ​ការអប់រំ​។​
 
​ប្រទេស​ដែល​ល្អ​បំផុត​សម្រាប់​ការអប់រំ​កុមារ និង​កសាង​គ្រួសារ​មាន​៖
១.​ជប៉ុន​
២.​ស៊ុយអែត​
៣.​ស្លូ​វេ​នី​
៤. ហ្វាំ​ង​ឡង់​
៥. កាណាដា​
៦. អ៊ី​ស្លង់​
៧. ស្វី​ស​
៨. អៀរ​ឡង់​
៩. ហូ​ឡង់​
១០. ន័​រវេ​ស​
 
​ប្រទេស​ដែល​ញាំញី​ដោយ​សង្គ្រាម បានផ្តល់​ផលប៉ះពាល់​យ៉ាងខ្លាំង​លើ​ការអប់រំ​កុមារ និង​ការកសាង​សុភមង្គល​គ្រួសារ​៖
១. សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​
២. ឆាត​
៣. សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​
៤. អ៊ីរ៉ាក់​
៥. យេ​ម៉ែន​
៦. ស៊ូដង់​
៧. នី​ហ្សេ​
៨. អា​ហ្វ​ហ្គា​នី​ស្ថាន​
៩. លី​បេ​រី​យ៉ា​
១០. នី​ហ្សេ​រី​យ៉ា​៕

Tag:
 អប់រំ​
  បុត្រ​ធីតា​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com