ពីនេះ ពីនោះ
តើ «​លំហូរ​ច្រោះ​» និង «​លំហូរ​ខ្សែទឹក​» មានន័យ​ដូចម្ដេច​?
12, Mar 2018 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
(ពាក្យ  «​លំហូរ​ច្រោះ​» និង «​លំហូរ​ខ្សែទឹក​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​



​ពាក្យ «​លំហូរ​ច្រោះ​» (Runoff) ផ្នែក​មួយ​នៃ​កំណកអាកាស​ដែល​មិន​ហួត​និង​មិន​ក​ជា​ញើស ហូរ​ក្រោម​ដី​ឬ​លើ​ផ្ទៃដី និង​វិលត្រឡប់​ទៅ​អាង​បង្ខាំង​ទឹក វិញ​។​
 
​ចំណែកឯ «​លំហូរ​ខ្សែទឹក​» (Streamflow) បរិមាណ​ទឹក​ហូរ​នៅក្នុង​ផ្លូវទឹក​មួយ​គិត​ជា​ម៉ែត្រគូប​ក្នុង​មួយ​វិនាទី​(m3/s)​។ លំហូរ​ខ្សែទឹក​មានន័យ​ដូចគ្នា​នឹង​ធារទឹក​ដែរ​។​
 
​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកា ស​ធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕

© រក្សាសិទ្ធិដោយ thmeythmey.com