ពីនេះ ពីនោះ
អំ​ណាន ជា​កំណប់​វិជ្ជា​មហាសាល​!
11, Mar 2018 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ


បទ ពាក្យ​៧
-​អំ​ណាន សម្រាប់​យើង​គ្រប់គ្នា​
​អំ​ណាន បើកទ្វារ​មិន​រើសអើង​
​អំ​ណាន នាំ​លាភ​យសស័ក្តិ​ថ្កើង​
​អំ​ណាន តម្កើង​ភាព​ចេះដឹង​។​
 
-​អំ​ណាន នាំ​ឲ្យ​ចិត្ត​ទូលាយ​
​អំ​ណាន ថ្នាំ​ងាយ​ទប់​កំហឹង​
​អំ​ណាន នាំ​ឲ្យ​ចេះ​រិះ​ថ្លឹង​
​អំ​ណាន អ្នក​ប្រឹង​ដឹង​មិន​ខាត​។​
 
-​អំ​ណាន ជា​មិត្ត​ដែល​យល់ចិត្ត​
​អំ​ណាន តែង​ឋិត​ផ្តល់​ ​ឱវាទ​
​អំ​ណាន ជួយ​គ្រប់​អ្នក​ឱហាត​
​អំ​ណាន ល្អ​ស្អាត​មិន​ហ្មងសៅ​។​
 
-​អំ​ណាន នាំ​ឲ្យ​ស្គាល់​លោកីយ៍​
​អំ​ណាន  សិរី​ត​ពូជ​ផៅ​
​អំ​ណាន នាំ​ញាតិ​ឃ្លាត​ចាក​ខ្លៅ​
​អំ​ណាន រណ្តៅ​កប់​កង្វល់​។​
 
-​អំ​ណាន នាំ​ឲ្យ​កើន​វិជ្ជា​
​អំ​ណាន គ្រប់គ្នា​ចាប់បាន​ផល​
​អំ​ណាន ជួយ​ជាតិ​គ្មានអ្វី​ឆ្ងល់​
​អំ​ណាន  នាំ​ដល់​អភិវឌ្ឍន៍​៕
​ប៉ាកកា​ខ្មៅ​!

© រក្សាសិទ្ធិដោយ thmeythmey.com