គ​.​ជ​.​ប រើស​បុគ្គលិក​ជាប់កិច្ចសន្យា​រយៈពេល​ខ្លី​ចំនួន​១២៤​នាក់ សម្រាប់​ការបោះឆ្នោត​រើស​តំណាងរាស្ត្រ​
ជាតិ
គ​.​ជ​.​ប រើស​បុគ្គលិក​ជាប់កិច្ចសន្យា​រយៈពេល​ខ្លី​ចំនួន​១២៤​នាក់ សម្រាប់​ការបោះឆ្នោត​រើស​តំណាងរាស្ត្រ​
11, Mar 2018 , 3:19 pm        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានប្រកាស​ជ្រើសរើស​បុគ្គលិក​ជាប់កិច្ចសន្យា​រយៈពេល​ខ្លី ចំនួន ១២៤​នាក់ ដើម្បី​បម្រើ​ការងារ​ជូ​នគ​.​ជ​.​ប សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​។ គ​.​ជ​.​ប នឹង​ឈប់​ទទួល​ពាក្យ​ត្រឹម​ថ្ងៃទី ២០ មីនា​ខាងមុខនេះ​។



​បើតាម​សេចក្ដីជូនដំណឹង គ​.​ជ​.​ប ត្រូវការ​ជ្រើសរើស​បុគ្គ​លិ​កជាប់​កិច្ចសន្យា​ចំនួន ១២៤​នាក់ ដើម្បី​បម្រើ​ការងារ​ជូ​នគ​.​ជ​.​ប សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​ខាងមុខនេះ​។ បុគ្គលិក​ជាប់កិច្ចសន្យា ធ្វើការ​នៅ​នាយកដ្ឋាន​រដ្ឋបាល​ចំនួន​២១​នាក់​, នាយកដ្ឋាន​ប្រតិបត្តិការ​ចំនួន ២៨​នាក់​, នាយកដ្ឋាន​គ្រប់គ្រង​ទិន្នន័យ​អ្នកបោះឆ្នោត និង​បញ្ជី​បោះឆ្នោត​ចំនួន ៩​នាក់​, នាយកដ្ឋាន​បណ្ដុះបណ្ដាល​ចំនួន ២៥​នាក់ និង​អប់រំ​អ្នកបោះឆ្នោត​, នាយកដ្ឋាន​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ​ចំនួន ២១​នាក់ និង​នាយកដ្ឋាន​សេវាកម្ម​ច្បាប់ និង​វិវាទកម្ម​ចំនួន ២០​នាក់​។ បេក្ខជន​ដែលមាន​បំណង​ចូល​បម្រើ​ការងារ អាចដាក់​ពាក្យ​ប្រឡង​នៅ​ទីស្ដីការ គ​.​ជ​.​ប ស្ថិតនៅក្នុង​ក្រសួងមហាផ្ទៃ អគារ H (​ខាងជើង​) នៅ​រៀងរាល់​ម៉ោង​ធ្វើការ​។ គ​.​ជ​.​ប ចាប់ផ្ដើម​ចែក​ពាក្យ និង​ទទួល​ពាក្យសុំ​ប្រឡង ថ្ងៃទី​១៤ ខែមីនា និង​ឈប់​ទទួល​ពាក្យ​ត្រឹម​ថ្ងៃទី ២០ ខែមីនា ឆ្នាំ​២០១៨​នេះ​៕

Tag:
 គ​.​ជ​.​ប​
  បោះឆ្នោត​តំណាងរាស្ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com