ជាតិ
សម្ដេច ហ៊ុន សែន ព្រមាន​បិទ​ទីតាំង​ត​រថយន្ត​ខុស​បច្ចេកទេស​
13, Mar 2018 , 9:50 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ជាថ្មី​ម្ដងទៀត សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​បិទ​ទីតាំង​ត​រថយន្ត​ខុស​បច្ចេកទេស​ណា ដែល​នៅតែ​លួ​ចត​កន្ទុយ​រថយន្ត​ធំៗ​របស់​ក្រុមហ៊ុន​។ ការព្រមាន​របស់​សម្ដេច ហ៊ុន សែន ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល ដាក់ចេញ​គោលនយោបាយ​ហាម​រថយន្ត​កែច្នៃ​ខុស​បច្ចេកទេស ចរាចរណ៍​នៅលើ​ដងផ្លូវ​។​



​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ កំណាត់​ផ្លូវជាតិ​លេខ​១ ក្ដី​តា​កុយ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នៅ​ព្រឹក​នេះ ប្រមុខ​រដ្ឋាភិបាល សង្កេតឃើញថា បញ្ហា​រថយន្ត​ត​ទ្រុង​ខុស​បច្ចេកទេស​នេះ បាន​កាត់បន្ថយ​ច្រើន​ហើយ និង​ឈានទៅរក​ការលុបបំបាត់​តែម្ដង​។ ប៉ុន្តែ​អាជ្ញាធរ​ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ ។​

​គួរ​បញ្ជាក់ថា មកដល់ពេលនេះ​អាជ្ញាធរ រឹបអូស​និង​ឃាត់​រថយន្ត​កែច្នៃ​ខុស​បច្ចេកទេស យកទៅ​កាត់​កន្ទុយ​ចោល អស់​រាប់ពាន់​គ្រឿង​ហើយ បន្ទាប់ពី​រដ្ឋាភិបាល កំណត់​គោលនយោបាយ​ហាម​រថយន្ត​ខុស​បច្ចេកទេស​ចរាចរណ៍​នៅលើ​ដង​ផ្លូ​ក​នេះ​៕


Tag:
 ហ៊ុន សែន​
 ​ រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com