ចង់​ញ៉ាំ​អាហារ​ផ្តល់​សុខភាព គួរតែ​រៀប​គម្រោង​បែបណា​ទើប​ល្អ​?

ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ចង់​ញ៉ាំ​អាហារ​ផ្តល់​សុខភាព គួរតែ​រៀប​គម្រោង​បែបណា​ទើប​ល្អ​?
13, Mar 2018 , 6:59 pm         1407
រូបភាព
ដោយ: ថ្មីៗ
​ការឈាន​មួយ​ជំ​ហ៊ានៗ​ក្នុងការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព របប​អាហារ​កាន់​តែមាន​តុល្យភាព​គួរតែ​ជាការ​ផ្លាស់ប្តូរ​របៀបរ​ស់​នៅ​បន្តិច​ម្តងៗ និង​មិនគួរណា​ជា​រឿង​ពិបាក​អនុវត្ត​ឡើយ​។



​យោងទៅតាម​សមាគមន៍​ជំងឺ​បេះដូង​អាមេរិក​បាន​ណែនាំ​ថា​៖
•    មិនត្រូវ​មានបំណង​ផ្លាស់ប្តូរ​រាល់​ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​ទាំងអស់​របស់​អ្នក​ក្នុង​រយៈពេល​តែមួយ​ថ្ងៃ​ឡើយ​។ តាមរយៈ​ការផ្លាស់ប្តូរ​គោលដៅ​តូចៗ​ដូចជា ញ៉ាំ​បន្លែ និង​ផ្លែឈើ​ច្រើន អ្នក​ទំនងជា​ងាយ​នឹង​ទទួលបាន​ជោគជ័យ​ជាង​។
•    ចម្អិន​អាហារ​ញ៉ាំ​ខ្លួនឯង​នៅ​ផ្ទះ​ឲ្យ​បាន​ញឹកញាប់ និង​កាត់បន្ថយ​ការ​ញ៉ាំ​ខាងក្រៅ​
•    នៅពេល​អ្នក​ត្រូវ​ញ៉ាំ​អាហារ​ពេលយប់​ខាងក្រៅ ចូរ​ជ្រើសរើស​បន្លែ ឬ​ត្រី​ឲ្យ​បាន​ច្រើន ជំនួស​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន​។​
•    កុំ​ភ្លេច​ញ៉ាំ​ទឹក​ឲ្យ​ច្រើន តែ​ត្រូវ​កាត់បន្ថយ​ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម ភេសជ្ជៈ​កំប៉ុង និង​គ្រឿង​ស្រវឹង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com