ពីនេះ ពីនោះ
អាទិសង្កេត(.) ក្នុងសំណេរសម្រាប់ប្រើក្នុងន័យអ្វី?
× វេយ្យាករណ៍ខ្មែរ អាទិសង្កេត(.) ដែលហៅន័យម្យ៉ាងទៀតថាចំណុចមួយដែលដាក់ពីមុខអក្សរ សម្រាប់សរសេរក្នុងន័យជាអក្សរកាត់ ជួនកាលមិនសរសេរជាន័យពេញនោះទេ។ សរសេរជា ស.រ.អា(សហរដ្ឋអាមេរិក), អ. ស. ប(អង្គការសហប្រជាជាតិ) ស.ស.យ.ក (សហភាពសហព័ន្ធយុវជនកម្ពុជា), គ.ជ.ប (គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត), អ.ស.ប(អង្គការសហប្រជាជាតិ)។ល។
ពីពាក្យអង្គការសុខភាពពិភពលោក មកជា (O.M.S), អង្គការពាណិជ្ជកម្មពិភពលោក(W.T.O), អង្គការទេសចរណ៍ពិភពលោក (W.T.O)។ល។
នៅបន្ទាប់ពីតួលេខ មានអាទិសង្កេត(.) សម្រាប់បង្ហាញជាមាតិកា ដែលរៀបរាប់ ចំណងជើងរង ដូចជា ១. មង្គលការ អបមង្គល, ២. គ្រួសារ និងសុភមង្គល, ៣. ការសិក្សា និងការងារ។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com