អត្ថបទពាណិជ្ជកម្ម
​កក្រើក​ផ្សារ​ទំនើប​អ៊ី​អន​ម្តង​ទៀតហើយ​ក្នុងឱកាស​សម្ពោធ​ម៉ូតូ​ហុងដា Honda BeAT ស៊េរី​ថ្មី​
19, Mar 2018 , 4:08 pm        
រូបភាព
ដោយ:
​សម្លេង​ហ៊ោ​ក​ញ្ជៀ​វ​របស់​អ្នកចូលរួម​ប្រមាណ​ជិត​២០០​នាក់ បាន​បន្លឺឡើង​យ៉ាង​កងរំពង​នៅក្នុង​រោងកុន Major Cineplex ក្នុង​ផ្សារ​ទំនើប​អ៊ី​អន ដែលមាន​ក្រុម​រាំ​ស្រី​ស្អាត OMG បាន​ចូលរួម​សម្តែង និង​បាន​ទាញ​ផ្ទាំងសំពត់ស​ចេញ ដើម្បី​បង្ហាញ​រូបរាង​ដ៏​ស្រស់​សង្ហារ​របស់​ម៉ូតូ Honda BeAT ស៊េរី​ថ្មី នា​រាត្រី​ថ្ងៃ​សៅរ៍​ទី​១៧ ខែមីនា កន្លងមកនេះ​។ ម៉ូតូ​ស៊េរី​ថ្មី​នេះ​មាន​ព័ណ៌​ក្រហម​-​ស ដ៏​ស្រស់​សង្ហា​, ព័ណ៌​ខៀវ​-​ស ដ៏​សែន​ទាក់ទាញ និង ព័ណ៌​ខ្មៅ​-​ផ្កាឈូក ដ៏​សែន​សិច​ស៊ី សម្រាប់​មនុស្ស​គ្រប់គ្នា​ចង់បាន​។

​ម៉ូតូ Honda BeAT ស៊េរី​ថ្មី​មាន​លក្ខណៈពិសេស​ជាច្រើន​រួមមាន​៖

Idling Stop System: ជា​បច្ចេកវិទ្យា​ពិសេស​ក្នុង​ការផ្អាក​ដំណើរការ​ម៉ាស៊ីន​បណ្តោះអាសន្ន នៅពេល​ទោចក្រយានយន្ត​ឈប់​ចំនួន​៣​វិនាទី និង​គ្រាន់តែ​មួល​ហ្គែ​ម៉ាស៊ីន​នឹង​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ ជួយ​ដល់​អ្នកប្រើប្រាស់​សន្សំសំចៃ​ប្រេងសាំង និង​ថវិការ​សម្រាប់​ម៉ាស៊ីន​ថ្មី​មួយ​នេះ​។​

Top Fuel Consumption: សន្សំសំចៃ​ប្រេងឥន្ធនៈ​ខ្ពស់​ដល់​ទៅ ៦៣.៧​គម​/​លីត្រ ដែលមាន​ការសាកល្បង​ប្រើប្រាស់​តាមរយៈ ECE៤0MODE ដោយ​វិស្វករ​ហុងដា​ផ្ទាល់​។​

Tubeless Tire and Wheel Design: ប្រភេទ​កង់​ដែល​មិនចាំបាច់​ប្រើ​ពោះវៀន​ម៉ូតូ ធន់​ក្នុងការ​ប្រើប្រាស់ និង​សុវត្ថិភាព​ខ្ពស់​ក្នុងពេល​លោកអ្នក​បើកបរ​ម៉ូតូ​។​

ACG Starter: ជា​បច្ចេកវិទ្យា​ទំនើប​ក្នុងការ​បញ្ឆេះ​ម៉ាស៊ីន​ដោយ​គ្មាន​សម្លេង​នឹង​រំ​ញ័រ​។​

Secure Key Shutter: សោរ​បំពាក់​ដោយ​សន្ទះ​ការពារ​ដែលមាន​សុវត្ថិភាព​ខ្ពស់​។​

Side-Stand Switch: នៅពេលដែល​ដាក់​ជ​ន្ទ​ល់​ម៉ាស៊ីន​ម៉ូតូ​បញ្ឈប់​ដោយ​ស្វ័យប្រវត្តិ បង្កើន​ភាពកក់ក្តៅ និង​សុវត្ថិភាព​ទ្វេដង​ជូន​ដល់​អ្នកប្រើប្រាស់​។​



Headlight: ចង្កៀង​មុខ​ភ្លឺ​ច្បាស់​ល្អ​លើ​គ្រប់​ដង​វិថី​នានា ព្រមជាមួយ​ការ​រចនា​ដ៏​រស់​រវើក​។​

Big U-Box:
ឃ្លុប​ដាក់​សំភារៈ​ក្រោម​កែប​មាន​ទំហំ​រហូតដល់​១០.៨​លីត្រ រិត​តែ​ពេញចិត្ត​។​

New Dynamic Sporty Sticker: តែម​ថ្មី​! រចនា​ដោយ​ហ្គ្រា​ហ្វិ​ច​ម៉ូដ​ថ្មី បែប​រស់​រវើក Dynamic Sporty សាក​សមឥត​ទាស់​។​
​និង​លក្ខណៈពិសេសៗ​ជាច្រើន​យ៉ាង​ទៀត សាក​សមជា​ម៉ូតូ​សម័យ​ទំនើប​ថ្មី និង​ទាន់សម័យ​។​

​ម៉ូតូ Honda BeAT ស៊េរី​ថ្មី ដ៏​ស៊ី​វិ​ល័យ​នេះ​នឹងមាន​ដាក់លក់​នៅ​បណ្តា​សាខា​ហុងដា និង​អនុសាខា​ទាំងអស់​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន​គ្រប់រូប និង​គ្រប់​វ័យ​។​



​លោក អ៊ិន​ថា​នុ​ន ឈុំ​ឆៃ (Mr. Inthanon Chomchai) ប្រធាន​ចាត់ការ​ទូទៅ​នៃ​ផ្នែក​លក់​របស់​ក្រុមហ៊ុន អិន ស៊ី អិ​ច ខូ​អិ​ល​ធី​ឌី (N.C.X. Co,. LTD) ដែលជា​ក្រុមហ៊ុន​នាំចូល​ម៉ូតូ​
​ហុងដា​នេះ​បាន​មានប្រសាសន៍ថា «​ពួកយើង​រំពឹងថា​ម៉ូតូ​សេរី​ថ្មី​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ពី​អ្នកប្រើប្រាស់​ទូទាំងប្រទេស​កម្ពុជា ព្រោះ​ម៉ូតូ Honda BeAT ជា​ស៊េរី​ថ្មី​នឹង​ទំនើប​នេះ​នឹង​បំពេញតម្រូវការ​អ្នកប្រើប្រាស់ ថែមទាំង​មាន​ចំណុច​ពិសេសៗ​ជាច្រើន ដែល​បំពាក់​នៅលើ​តួ​ម៉ូតូ​ទាំងមូល​។ ម្យ៉ាងទៀត ដោយសារតែ​ម៉ូតូ​ម៉ាក Honda BeAT នេះ​ទើបតែ​ឈាន​ជើង​ចូលមក​ទីផ្សារ​កម្ពុជា​បាន​ទឹម​រយៈពេល​មួយឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​មានការ​ទទួល​គាំទ្រ​និង​ពេញចិត្ត​យ៉ាងខ្លាំង​រួចទៅហើយ​។  ហើយ​ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ទៅដល់​អ្នកប្រើប្រាស់​ដែល​តែងតែ​គាំទ្រ​ម៉ូតូ​ម៉ូ​ឌែ​ល Honda BeAT នេះ និង​ក៏ដូចជា​ម៉ូត​ម៉ូតូ​ផ្សេងៗ​ទៀត​របស់​ក្រុមហ៊ុន​ផងដែរ​»​។​





(អត្ថបទពាណិជ្ជកម្ម)



© រក្សាសិទ្ធិដោយ thmeythmey.com