ជាតិ
តួកុន​ម៉ាឡេស៊ី Michelle Yeoh ចុះ​ផ្សព្វផ្សាយ «​សុវត្ថិភាព​ចរាចរណ៍​»​នៅ​សៀមរាប​
21, Mar 2018 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ តារាភាពយន្ត​ដ៏​ល្បី​របស់​ម៉ាឡេស៊ី លោកស្រី Michelle Yeoh (​មី​សែ​ល យ៉ូ​) បានបង្ហាញ​វត្តមាន​ដ៏​កម្រ​របស់​លោកស្រី នៅក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍ ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​សៀមរាប នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៨​។ យុទ្ធនាការ​នេះ បាន​ចុះទៅ​ទីតាំង​ស្ដុ​ប​សំខាន់ៗ​ចំនួន ៣ មាន​ស្តុ​ប​សណ្ឋាគារ សុខា ស្ដុ​ប​ទន្លេសាប និង​ស្ដុ​ប​សាលាបឋមសិក្សា​ក្រួស ដែល​នៅ​ទីនោះ ក៏​ជា​កន្លែង​ប្រារព្ធ​ពិធី ប្រកាស​ផ្តើម​អនុវត្ត​យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍​ចាប់ផ្តើម​ពី​ខ្លួន​អ្នក​ផងដែរ​។





​ក្រៅពី​វត្តមាន លោកស្រី មី​សែ​ល យ៉ូ ឯកអគ្គរាជទូត​សុ​ច្ឆ​នៈ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សាកល របស់​អង្គការសហប្រជាជាតិ ក្នុងនោះ​ក៏មាន​វត្តមាន រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៊ុន​សុង ព្រមទាំង​អគ្គនាយក​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា លោក David Nutman​។​ល​។ មនុស្ស​សំខាន់​ទាំងនេះ បានធ្វើ​អប់រំ​ច្បាប់​ចរាចរណ៍ រួម​និង​បំពាក់​មួកសុវត្ថិភាព​ដ​ល់​អ្នកដំណើរ ដែល​មិន​ពាក់មួក​សុវត្ថិភាព​ផងដែរ​៕


Tag:
 ចរាចរណ៍​
  Michelle Yeoh
© រក្សាសិទ្ធិដោយ thmeythmey.com