ជាតិ
សង្គមជាតិ
ភ្លៀង​មួយ​មេ​ធ្វើឱ្យ​ខកខាន​មើល​ព្រឹត្តិការណ៍​ថ្ងៃ​រះ​ចំ​កំពូល​អង្គរវត្ត​
21, Mar 2018 , 6:58 am        
រូបភាព
ភ្ញៀវទេសចរកាន់ឆ័ត្ររង់ចាំមើលព្រឹត្តិការណ៍​ Equinox នៅព្រឹកថ្ងៃទី២១ មីនា ឆ្នាំ២០១៨។ រូបភាព៖ បណ្ឌិត អ៊ា ដារិទ្ធ
ភ្ញៀវទេសចរកាន់ឆ័ត្ររង់ចាំមើលព្រឹត្តិការណ៍​ Equinox នៅព្រឹកថ្ងៃទី២១ មីនា ឆ្នាំ២០១៨។ រូបភាព៖ បណ្ឌិត អ៊ា ដារិទ្ធ
សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមីនា ជា​ពេលវេលា​ដែល​កើត​ព្រឹត្តិការណ៍​ថ្ងៃ​រះ​ចំ​កំពូល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត​។ ប្រជាពលរដ្ឋ​ខ្មែរ និង​ភ្ញៀវទេសចរ​ជាច្រើន បាន​ខកខាន​ក្នុង​ការមើល​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ ដោយសារ​មាន​ភ្លៀង​ធ្លា​ក់នៅ​ក្រុង​សៀមរាប​។​

 
​ភ្លៀង​ចាប់ផ្តើម​ធ្លាក់​ប្រហែល​ម៉ោង ៤​ទាបភ្លឺ​មក និង​បន្ត​រហូតមកដល់​ម៉ោងជាង ៧​ព្រឹក​។ ការណ៍​នេះ​ធ្វើ​ឱ្យគេ​មិនអាច​មើលឃើញ​ព្រឹត្តិការណ៍​ថ្ងៃ​រះ​ចំ​កំពូល​ប្រាសាទ​អង្គរ​ឡើយ​។ តែ​គេ​សង្កេតឃើញ​មាន​ភ្ញៀវទេសចរ​ជាច្រើន បាន​ឈរ​កាន់​ឆត្រ​ក្រោម​ដំណក់ទឹកភ្លៀង​តាម​បណ្តោយ​ផ្លូវ​ស្ពាន​ហាល ដោយ​មិន​អស់​ស​ង្ឈឹ​ម រង់​ចាំមើល​ព្រឹត្តិការណ៍​ដ៏​កម្រ​នេះ​។​
 
​គួររម្លឹកថា ព្រឹត្តិការណ៍​ថ្ងៃ​រះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត ឬ Equinox នៅ​ឆ្នាំនេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែមីនា​។ ព្រឹត្តិការណ៍​នេះ​តែង​កើតឡើង​២​ដង​ជា​រៀងរាល់ឆ្នាំ ដោយ​លើកទីមួយ កើត​នៅ​អំឡុង​ខែ មីនា និង​លើក​ទី​ពីរ នៅ​អំឡុង​ខែ កញ្ញា​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com