សម្ដេច ហ៊ុន សែន បញ្ជា​ឲ្យ​អាជ្ញាធរ​តាម​ចាប់ខ្លួន​ព្រះសង្ឃ​មួយអង្គ
ជាតិ
សម្ដេច ហ៊ុន សែន បញ្ជា​ឲ្យ​អាជ្ញាធរ​តាម​ចាប់ខ្លួន​ព្រះសង្ឃ​មួយអង្គ
21, Mar 2018 , 9:35 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពី​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ជាង​១​ម៉ឺន​នាក់ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នៅ​ថ្ងៃទី​២១ មីនា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​តាមរក​ចាប់​ព្រះសង្ឃ​មួយអង្គ ដែល​និយាយ​ពី​ព័ត៌មាន​មិន​ពិត ជុំវិញ​បញ្ហា​ប្រទេសជាតិ​។



​សម្ដេច ហ៊ុន សែន បាន​និយាយថា ព្រះសង្ឃ​មួយអង្គ​នេះ មាន​ព្រះនាម​« ម៉ា​រី​» ដែល​ទំនងជា​ព្រះសង្ឃ​ក្លែងក្លាយ ទើប​ចូល​បន្លំ​បួស​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​។ សម្ដេច ហ៊ុន សែន មិនបាន​លម្អិត​ពី​មូលហេតុ​នៃ​កំហុសឆ្គង​បុគ្គល​សង្ឃ​ឡើយ ដោយ​សម្ដេច គ្រាន់តែ​បញ្ជាក់ថា បុគ្គល​« ម៉ា​រី​»​ចូលចិត្ត​និយាយ​ភូត និង​ក្លែងបន្លំ​ព័ត៌មាន​ប្រទេសជាតិ ឬ​សកម្មភាព​របស់​សម្ដេច ប្រាប់​ទៅ​មហាជន​ឲ្យ​យល់​ខុស​មកលើ​រដ្ឋាភិបាល តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កន្លងមក​។ ប្រមុខ​រដ្ឋាភិបាល ដាក់​ការសង្ស័យថា បុគ្គល​«​ម៉ា​រី​» អាច​មិនមែនជា​ព្រះសង្ឃ​ពិតប្រាកដ​ទេ តែ​អាចជា​ក្រុម​ចារកម្ម​ទៅវិញ​។​


Tag:
 ហ៊ុន សែន​
  ព្រះសង្ឃ​
© រក្សាសិទ្ធិដោយ thmeythmey.com