អន្តរជាតិ
Mr X ស្តេច​គ្រឿងញៀន​ឡាវ ជាប់ទោស​១​ជីវិត​នៅ​ថៃ​
21, Mar 2018 , 11:55 am        
រូបភាព
ស្តេចគ្រឿងញៀនឡាវ Xaysana Keopimpha រហស្សនាម Mr X នៅពេលត្រូវបានបញ្ជូន​ទៅ​តុលាការកាលពីថ្ងៃទី​២០ ខែមីនា។ រូបថត AFP
ស្តេចគ្រឿងញៀនឡាវ Xaysana Keopimpha រហស្សនាម Mr X នៅពេលត្រូវបានបញ្ជូន​ទៅ​តុលាការកាលពីថ្ងៃទី​២០ ខែមីនា។ រូបថត AFP
ដោយ: រួបរួម
​តុលាការ​ឧក្រិដ្ឋកម្ម​នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​អង្គារ​បាន​កាត់ទោស​ឈ្មួញ​គ្រឿងញៀន​ឡាវ ឈ្មោះ Xaysana Keopimpha ដាក់ពន្ធនាគារ​មួយជីវិត​ពីបទ​នាំ​ថ្នាំញៀន​មេ​តំ​ហ្វី​តា​មីន ចូលក្នុង​ប្រទេស​ថៃ​។ នេះ​បើតាម​ការផ្សាយ​របស់ AFP​។​



Xaysana Keopimpha ដែលមាន​រហស្សនាម​ថា “Mr X” គឺជា​មនុស្ស​ម្នាក់​ដ៏​ល្បីឈ្មោះ ដែល​ចូលចិត្ត​លេង​រថយន្ត​ទំនើបៗ ហើយ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​។ ស្តេច​គ្រឿងញៀន​រូបនេះ ត្រូវបាន​ចាប់ខ្លួន​នៅ​អាកាសយានដ្ឋាន Suvarnabhumi កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៧ ក្នុង​ដំណើរ​ពី​ខេត្ត​ភូ​កេ​ត​។​

​ប៉ូលិស​ក្រុង​បាងកក បាន​ស្រាវជ្រាវ​ឃើញថា ស្តេច​គ្រឿងញៀន​ឡាវ​រូបនេះ មាន​បណ្តាញ​ជាច្រើន​នៅ​ខេត្ត Nong Khai និង​តំបន់​ភាគខាងត្បូង​ថៃ ហើយក៏​មានការ​នាំយក​ទៅ​លក់​នៅ​ម៉ាឡេស៊ី​ផងដែរ​។​

​ដំបូង​ឡើយ Xaysana អាយុ​៤២​ឆ្នាំ ប្រឈម​នឹង​ទោស​ប្រហារជីវិត ប៉ុន្តែ​ដោយសារតែ​គេ​សហការ​បានល្អ​ជាមួយ​តុលាការ ទើប​ទោស​បន្ថយ​មក​មួយជីវិត​វិញ​៕



Tag:
 ​គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com