អត្ថបទពាណិជ្ជកម្ម
Huawei បញ្ចេញ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី ត្រកូល Y ឆ្នាំ​២០១៨ ​រំពឹងថា​នឹង​ដណ្តើម​ចំណែក​ទីផ្សារ​ខ្ពស់​នៅ​កម្ពុជា​
21, Mar 2018 , 12:00 pm        
រូបភាព
​បន្ទាប់ពី​ភាពជោគជ័យ​របស់​ស្មា​ត​ហ្វូ​ន​អេក្រង់​លាត កាមេរ៉ា ៤ គ្រាប់ Huawei Nova 2i ក្រុមហ៊ុន​Huawei បានបង្ហាញ​សាកល្បង​នូវ​វត្តមាន ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ត្រកូល Y ឆ្នាំ ២១០៨​ក្នុងចំណោម​តារា​ល្បីៗ និង អ្នកសារព័ត៌មាន កាលពី​ចុង​ស​ប្តា​ហ៏​មុន​។​កម្មវិធី “​ការសាកល្បង​ប្រើប្រាស់​លើកដំបូង​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Y9 2018 និង Huawei Y7 Pro 2018” ប្រព្រឹត្តិ​ទៅ​នៅឯ​ទីស្នាក់ការ​ក្រុមហ៊ុន Huawei ផ្ទាល់ ដែលមាន​ភ្ញៀវកិត្តិយស តារា​ល្បីៗ និង​មិត្ត​អ្នកសារព័ត៌មាន សរុប​ជាង ៤០​នាក់​។

​លោក អែម យុ​ទ្ធូ ប្រធាន​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់ ប្រចាំ Huawei កម្ពុជា​បាន​មានប្រសាសន៍ថា ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី ដែល ក្រុមហ៊ុន Huawei បានបង្ហាញ​នោះ​មាន​ពីរ​ម៉ូ​ដែល​គឺ Huawei Y7 Pro 2018 បំពាក់​កាមេរ៉ា ៣​គ្រាប់ និង Huawei Y9 2018 បំពាក់​កាមេរ៉ា ៤​គ្រាប់ ជាមួយនឹង​សមត្ថភាព​ដ៏​អស្ចារ្យ លើសពី​តម្លៃ នឹកស្មាន​មិន​ដល់​។



​ស្មា​ត​ហ្វូ​ន Huawei Y9 2018 គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ដែល​ផលិត​តាម​ស្ដង់ដារ និង​ស្របតាម​តម្រូវការ​អ្នកប្រើប្រាស់ ជាពិសេស​គុណភាព​នៃ​ការផលិត តួរ​ខ្លួន​ស្រោប​ដោយ​លោហៈ អេក្រង់​លាត​ដែលមាន​ទំហំ ៥.៩៣” កម្រិត Aspect Ratio ១៨:៩ និង​កម្រិត​បង្ហាញ Full HD+ FullView Display បំពាក់​កាមេរ៉ា​ភ្លោះ ខាងមុខ​ទំហំ ១៦MP+២MP និង​ខាងក្រោយ​ទំហំ ១៣MP+២MP មាន​កម្លាំង​ថ្ម​ធំ ៤០០០mAh ប្រើ​បន្ទះ​ឈី​ប Kirin ៦៥៩ ប្រព័ន្ធ​Android ៨.០ (Oreo)​ចេញពី​ប្រអប់​ស្រាប់ ជាមួយនិង RAM ៣GB និង ROM ៣២GB និង​បន្ថែម​មក​នូវ​សេន​ស័​រ ស្កេ​ន​ម្រាមដៃ​លឿន ព្រមទាំង​មុខងារ​ដោះ​សោរ ដោយ​ប្រើ​ទម្រង់​មុខ​ផងដែរ​។ កាន់តែ​អែម Huawei Y9 2018 មាន​ជើង​ទម្រ​រដាក់​ស៊ីម​បាន​ពីរ និង Micro SD card ១ (២៥៦G) និង ច្ចេក​វិទ្យា Screenshot ដោយ​ប្រើ​ម្រាមដៃ​បី​អូស​ចុះក្រោម (Three Finger Screen Shoot) ថែម​ទៀតផង​។​



​ចំណែកឯ Y7 Pro 2018 ក៏​ឡូយ​ដែរ វា​មាន​រូបរាង​ស្រស់​ស្អា បំពាក់​អេក្រង់​លាត​ទំហំ ៥.៩៩”​ដែលមាន​កម្រិត​បង្ហាញ HD+ FullView Display ប្រើ​ន្ទះ​ឈី​ប Snapdragon ៤៥០ មាន RAM ៣GB និង ROM ៣២GB ថ្ម​ទំហំ ៣,០០០mAh ដំណើរការ​ដោយ Android Oreo​។ ម្យ៉ាងវិញទៀត ក៏មាន​កាមេរ៉ា​ភ្លោះ នៅ​ខាងក្រោយ​ផងដែរ មាន​ទំហំ ១៣MP+២MP រីឯ​កាមេរ៉ា​មុខ​ទំហំ ៨MP ជាមួយនិង Selfie Tonning Flash, AR lens រួមទាំង​កម្មវិធី Multiple Photo Taking Mode​។ ក្រៅពីនេះ Y7 Pro 2018 បំពាក់​មុខងារ​ដោះ​សោរ ដោយ​ប្រើ​ទម្រង់​មុខ រហ័ស​ទាន់​ចិត្ត​។

Huawei Y7 pro 2018 និង Huawei Y9 2018 នឹងមាន​វត្តមាន​នៅលើ​ទីផ្សារ​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ ជាមួយនឹង តម្លៃ​ដ៏​ភ្ញាក់​ផ្ទើ​ល និង​កាដូ​ថែម​ជាទី​គាប់ចិត្ត​។



​ដៃ​ម្ខាង​កំពុង​តេស្ត​Y7 Pro 2018 និង​ដៃ​ម្ខាង​ទៀត លើក Y9 2018 ថតរូប Selfie លោក Vid Cooler និង វណ្ណ ផល្លី តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស បាន​សរសើរ​មិន​ដាច់​ពី​មាត់​ថា “​ស្មា​ត​ហ្វូ​ន Huawei Y9 2018 និង Huawei Y7 Pro 2018 ពិតជា​ស្រស់ស្អាត ឡូយ អេក្រង់​ធំ​ទូលាយ ហើយ​កាមេរ៉ា​ថតរូប​ច្បា​ស់កប់​”​។​

​ព័ត៌មាន​ប្រូ​ម៉ូ​សិន​ថ្មីៗ​៖ ទិញ Huawei nova 2i ភ្លាម​ឈ្នះ​រង្វាន់​ធំ ឡេ​ប​ថប់ Huawei Matebook X
​អតិថិជន​ដែល​បាន​ជាវ​ស្មា​ត​ហ្វូ​ន Huawei Nova 2i ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​តាម ផេ​ក​ផ្លូវការ Huawei Mobile (KH) អាច​ចូលរួម​ផ្សងសំណាង កម្មវិធី​ចាប់ឆ្នោត​របស់​ក្រុមហ៊ុន Huawei “WOW WOW! Buy & Win ឈ្នះ​អស់​ស្ទះ WOW WOW! ទិញ ឈ្នះ​” បាន​ដោយ​គ្រាន់តែ​អនុវត្ត​ន៏​តាម លក្ខខណ្ឌ និង​ការណែនាំ​ខាង​ដូចខាងក្រោម​នេះ​៖



១- Screen Shot IMEI រឺ​ថតរូប Warranty Card ដែលមាន​បិត IMEI នៃ​ទូរស័ព្ទ Huawei Nova2i របស់លោក​អ្នក​ដែល​ទើបបាន​ទិញ ហើយ​ធ្វើការ Comment ជា​រូបភាព​ខាងក្រោម​នេះ រឺ  ផ្ញើ​សារ​ជា​រូបភាព តាម Inbox របស់ Huawei Mobile (KH)
២- ការចាប់​រង្វាន់​នេះ ដោយ​ផ្សាយ​ផ្ទាល់​(Live) តាម Huawei Mobile (KH) ធ្វើឡើង​រៀងរាល់ 1 សប្តាហ៍​ម្តង វេលា​ចន្លោះ​ម៉ោង ៤:៣០ ទៅ ៥:៣០ ល្ងាច​!
៣- ការចូលរួម​ផ្សងសំណាង​ឈ្នះ​រង្វាន់​នេះ បានតែ​អតិថិជន​ដែល​បាន​ទិញ​ស្មា​ត​ហ្វូ​ន Huawei Nova 2i ចាប់​ពីថ្ងៃ​ប្រកាស​នេះ​តែប៉ុណ្ណោះ​
៤- ក្រុមហ៊ុន​រក្សា​សិទ្ធិ​ក្នុងការ​ពិនិត្យ​លេខ IMEIs ថា​ជា​ផលិតផល​ផ្លូវការ រឺ​មិន​ផ្លូវការ  រឺ​អនុវត្ត​សមស្រប​តាម រឺ​មិន​ស្របតាម​លក្ខខណ្ឌ !!
៥- កម្មវិធី​នេះ ចាប់ផ្តើម​ពីថ្ងៃ​នេះ ដោយ​ចាប់ឆ្នោត​៤ ដង ក្នុង​១ សប្តាហ៍​ម្តង រហូតដល់​ចុងខែ​មេសា ! ប្រ​ញ៉ាប់​ឡើង​រង្វាន់​មានកំណត់ !!

​កាលវិភាគ​ការចាប់​ឆ្នោត​ផ្សងសំណាង ដែល​ផ្សាយ​ផ្ទាល់ Live តាម Huawei Mobile (KH) មាន​ដូចខាងក្រោម​:
(១) ការចាប់​រង្វាន់ លើក​ទី ១ ថ្ងៃ ២៧ មីនា ២០១៨ នៅ​ក្រុមហ៊ុន Huawei ដោយផ្ទាល់
(២) ការចាប់​រង្វាន់ លើក​ទី ២ ថ្ងៃ ០៣ មេសា ២០១៨ នៅ Huawei Showroom ផ្សារ​ទំនើប​សូរិយា​ជាន់​ទី ៣
(៣) ការចាប់​រង្វាន់​លើក​ទី ៣ ថ្ងៃ ១០​មេសា ២០១៨ នៅ Huawei Showroom ផ្សារ​ទំនើប​សុ​វណ្ណា​ជាន់​ទី ៤
(៤) ការចាប់​ឆ្នោត លើក​ទី ៤ ថ្ងៃ ២៤ មេសា ២០១៨ នៅ ក្រុមហ៊ុន Huawei ដោយផ្ទាល់​

**   IMEI ដែលមាន​សិទ្ធិ​ចូលរួម​ក្នុងការ​ចាប់ឆ្នោត​ផ្សងសំណាង គឺ​បានតែ IMEI ពី​ផលិតផល​នាំចូល​ផ្លូវការ​ដែលមាន​ត្រា​ក្រុមហ៊ុន​លើ​ប្រអប់ និង​មានប​ណ្ណ័​ធានា​ត្រឹមត្រូវ ប៉ុណ្ណោះ
**   រយៈពេល​ផុតកំណត់​ទទួល IMEIs គឺ ១ ថ្ងៃ មុន​ថ្ងៃ​ចាប់ឆ្នោត នៃ​សប្តាហ៍​នីមួយៗ​
**   អតិថិជន​មាន​សិទ្ធិ​ឈ្នះ​រង្វាន់​ច្រើនដង ផ្ញើ IMEI កាន់តែច្រើន មានឱកាស​ឈ្នះ​រង្វាន់​កាន់តែច្រើន​
**   IMEI ដែល​ផ្ញើ​មកហើយ​មិនទាន់​ឈ្នះ​រង្វាន់​ក្នុងការ​ចាប់ឆ្នោត​លើក​ទី ១ ក៏មាន​ឱកាស​ឈ្នះ​រង្វាន់
      ក្នុងការ​ចាប់ឆ្នោត​ផ្សងសំណាង​សប្តាហ៍​ក្រោយៗ​ទៀត​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​៖ http://consumer.huawei.com
​សម្រាប់​ព័ត៌មាន​ថ្មីៗ​ពី Huawei នៅ​កម្ពុជា​សូម​តាមដាន​តាមរយៈ​៖
Youtube link: www.youtube.com/c/HuaweiMobileKH
Instagram link: www.instagram.com/huaweimobilekh

(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com