ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំ​ផ្លែ​ប័​រ​ជួយ​ដល់​ការ​សម្រក​ទម្ងន់​
22, Mar 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​អាហារ​ដែលមាន​ជាតិ​ខ្លាញ់ ឬ​សរសៃ​ខ្ពស់ អាចជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​ឆាប់​ឆ្អែត និង​ឆ្ងាញ់​ក្រោយពី​ញ៉ាំ​រួច​។ នេះ​ដោយសារតែ​ជាតិ​ខ្លាញ់​និង​សរសៃ​នឹង​បន្ថយ​ការបញ្ចេញ​ពី​ក្រពះ​ទៅ​ពោះវៀនតូច​។ អាហារ​ពិសេស​មួយ​នេះ​ត្រូវបាន​គេ​រកឃើញ​ក្នុង​ផ្លែ​ប័​រ​តែម្តង​។



​កាលណា​អាហារ​ក្រ​ចេញពី​ក្រពះ វា​នឹងធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​ឆ្អែត​បានយូរ ហើយក៏​អាច​មានន័យថា អ្នក​លែង​ចង់​ញ៉ាំ​អាហារ​បន្ថែម ជាពិសេស​អាហារ​ដែល​ធ្វើ​ឲ្យ​ឆាប់​ឡើង​ទម្ងន់​ដែរ​។ ផ្លែ​ប័​រ​គឺមាន​ទាំង​ជាតិ​សរសៃ និង​ខ្លាញ់ មានន័យថា វា​គួរតែមាន​ឥទ្ធិពល​ខ្លាំងក្លា​មួយ​ជួយ​ឲ្យ​មាន​អារម្មណ៍​ថា​ឆ្អែត​បានយូរ​នៅពេល​ទទួលទាន​រួច​។

​ការសិក្សា​មួយ​ដែល​បាន​ពិនិត្យ​ទៅលើ​របៀប​នៃ​ការ​ញ៉ាំ​អាហារ​ដែលមាន​ទាំង​ផ្លែ​ប័​រ​ដែរនោះ​គឺថា វា​មាន​ឥទ្ធិពល​ទៅលើ​ការ​ឃ្លាន​អាហារ​របស់​អ្នក​ធាត់ និង​ធាត់​ជ្រុល​។ អ្នក​ដែល​បាន​ញ៉ាំ​ផ្លែ​ប័​រ​មួយ​ចំហៀង​នៅពេល​ញ៉ាំ​អាហារ​ថ្ងៃត្រង់ គឺមាន​ការថយចុះ​ការចង​ច​ញ៉ាំ​អាហារ​ទៀត​ក្រោយពី​ញ៉ាំ​រួច​បាន ៥​ម៉ោង ថ្វីបើ​ឥទ្ធិពល​របស់​ផ្លែឈើ​មួយ​នេះ​ខ្លាំង​បំផុត​មាន​ត្រឹមតែ ៣​ម៉ោង​ដំបូង​ក៏ដោយ​។

​អ្នកចូលរួម​សិក្សា​ក៏មាន​អារម្មណ៍​ថា ក្រោយពី​ញ៉ាំ​អាហារ​មាន​ផ្លែ​ប័​រ​រួច​គឺមាន​អារម្មណ៍​ពេញចិត្ត​ជាង​ពេល​ពួកគេ​ញ៉ាំ​អាហារ​ដោយ​គ្មាន​ផ្លែ​ប័​រ ២៣​ភាគរយ​ដែរ​។ ហេតុ​ដូច្នេះហើយ វា​អាច​បញ្ជាក់​បា​ន្ថា ផ្លែ​ប័​រ​គឺជា​របស់​ដ៏​មានតម្លៃ​មួយ​នៅពេល​ចង់​និយាយ​អំពី​ការសម្រួល​ដល់​ការ​ញ៉ាំ​អាហារ និង​សម្រក​ទម្ងន់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com