អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុម​បក្សប្រឆាំង​មី​យ៉ាន់​ម៉ា ត្អូញត្អែរ ថា រង​ការគៀបសង្កត់​ពី​បក្ស​កាន់អំណាច​នៅក្នុង​សភា​
21, Mar 2018 , 9:59 pm        
រូបភាព
(ពីឆ្វេង) លោក Than Tun លោក Pike Htwe និង​លោក Maung Maung Htay សមាជិកបក្សប្រឆាំង សហភាពរួបរួម និងការអភិវឌ្ឍ (USDP)។ រូបថត AFP
(ពីឆ្វេង) លោក Than Tun លោក Pike Htwe និង​លោក Maung Maung Htay សមាជិកបក្សប្រឆាំង សហភាពរួបរួម និងការអភិវឌ្ឍ (USDP)។ រូបថត AFP
ដោយ:
​តំណាងរាស្ត្រ​បក្សប្រឆាំង សហភាព​រួបរួម និង​ការអភិវឌ្ឍ (USDP) របស់​មី​យ៉ាន់​ម៉ា បាន​ត្អូញត្អែរ​ពី​ការ​មិនសូវ​យកចិត្ត​លើ​ពួកគេ​នៅក្នុង​សភាជាតិ ។ ក្រុមតំណាងរាស្ត្រ បានលើកឡើង​ពី​បញ្ហា​មិន​ស្មើភាព​គ្នា​រវាង​បក្សប្រឆាំង និង​បក្ស​កាន់អំណាច​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ។



អត្ថបទទាក់ទង

​អ្នកនាំពាក្យ​បក្សប្រឆាំង​សហភាព​រួបរួម និង​ការអភិវឌ្ឍ​របស់​មី​យ៉ាន់​ម៉ា លោក Pike Htwe នៅ​ថ្ងៃ​២០ មីនា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ថា ពេលណា​ក៏ដោយ​ឲ្យ​តំណាងរាស្ត្រ​បក្សប្រឆាំង​លើក​សំណួរ និង​ដាក់សំណើ​អ្វីមួយ តំណាងរាស្ត្រ​បក្ស​កាន់អំណាច​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី តែងតែ​ជំទាស់​ជានិច្ច ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Myanmar Times ។

​អ្នកនាំពាក្យ បន្តទៀតថា រាល់​សំណើ និង​គម្រោង ដែល​ធ្វើ​ដោយ​បក្សប្រឆាំង ជានិច្ចកាល​ត្រូវបាន​បរាជ័យ​តាមរយៈ​ការបោះឆ្នោត​ជំទាស់​ពី​សមាជិក​បក្ស​កាន់អំណាច​តែម្តង ។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដែល​ព័ត៌មាន ដែល​បាន​ដកស្រង់​សម្តី​អ្នកនាំពាក្យ ដែល​បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖« ប្រសិនបើ​យើង​និយាយ​ពី​បញ្ហា​នៅក្នុង​អាណត្តិ​នេះ វា ហាក់ដូចជា​បក្ស USDP ត្រូវបាន​រុក​គួ​ន​តាម​មធ្យោបាយ​ប្រជាធិបតេយ្យ​» ។

​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ដដែល​នោះ ក៏បាន​ថ្លែង​ពី​ការប្តេជ្ញាចិត្ត​របស់​បក្ស​ប្រឆាំង បើទោះជា​បក្ស​នេះ រង​ការបំពាន​អំណាច​ពី​ក្រុមតំណាងរាស្ត្រ​ភាគច្រើន​ក៏ដោយ ។ « តំណាងរាស្ត្រ​បក្ស USDP សន្យា​បន្តការងារ​នៅក្នុង​សភា និង​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ការពារ និង​តំណាង​ផលប្រយោជន៍​របស់​សាធារណៈ​» ។ អ្នកនាំពាក្យ​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ ។

​គួរ​ជម្រាប​ផងដែរ គណបក្ស​សហភាព​រួបរួម និង​ការអភិវឌ្ឍ នៅ​អាណត្តិ​មុន ធា្ល​ប់​ជា​បក្ស​កាន់អំណាច ដែល ពេលនោះ​ត្រូវបាន​ដឹកនាំ​ដោយ​អតីត​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក ថេ​ន សេន ។ ដោយឡែក ក្រោយ​ចាញ់​ការបោះឆ្នោត​សកល​ភ្លូកទឹកភ្លូកដី​នៅ​ឆ្នាំ​២០១៥​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី បាន​កាន់កាប់​ទាំង​រដ្ឋាភិបាល និង​សភា​វិញ ។ ការផ្លាស់ប្តូរ​នេះ បានធ្វើ​ឲ្យ​មី​យ៉ាន់​ម៉ា ស្គាល់​អ្វីដែល​ហៅថា ការដឹកនាំ​ដោយ​ស៊ីវិល​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ ដ្បិត​កន្លងមក ការដឹកនាំ​សុទ្ធសឹងតែ​ស្ថិតក្រោម​ក្រុម​យោធា ៕


Tag:
 មី​យ៉ាន់​ម៉ា​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com