អត្ថបទពាណិជ្ជកម្ម
មហាសង្ក្រាន្ត មហា​រង្វាន់​ឆ្នាំ​ថ្មី 2018 ពី​ក្រុមហ៊ុន​សាម​សុង​
23, Mar 2018 , 11:31 am        
រូបភាព
ដោយ:
​ក្នុងឱកាស​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ក្រុមហ៊ុន​សាម​សុង នឹង​រៀបចំ «​មហាសង្ក្រាន្ត​ប្រូ​ម៉ូ​សិន​» ដែល​ផ្តល់ជូន​នូវ​កាដូ​ពិសេសៗ​ជាច្រើន ដូចជា​រាល់​ការ​ជាវ​គ្រឿង​បរិក្ខារ​ប្រើប្រាស់​ក្នុងផ្ទះ​សាម​សុង ដែលមាន​ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ ទូរ​ទឹកកក និង​ម៉ាស៊ីន​បោកសម្លៀកបំពាក់ ចាប់ពី​ថ្ងៃទី ២៣ មីនា ដល់ ២២ មេសា ២០១៨ ។

​ការផ្តល់ជូន​ដ៏​ពិសេស​នេះ មានដូចជា ការជូន​ប្រាក់​វិញ​រហូតដល់ ១៥០​ដុល្លារ (Super Cash Back) បូក​ជាមួយ​កញ្ចប់​ទស្សនា iflix ចំនួន​១២​ខែ និង​ការ​ថែម​ជូន​នូវ ម៉ាស៊ីនកម្តៅ​អាហារ Microwave ME711, ប្រអប់​ដាក់​អាហារ Lock & Lock មួយឈុត​, អាវធំ​សាម​សុង និង​កាបូបស្ពាយ​សាម​សុង​ដ៏​ស្រស់ស្អាត​មួយ​។ ការផ្តល់ជូន​ដ៏​អស្ចារ្យ​នេះ ផ្អែក​ទៅតាម​ប្រភេទ​នៃ​គ្រឿង​បរិក្ខារ​ប្រើប្រាស់ ដែល​អ្នក​បាន​ជាវ​។



​សូមបញ្ជាក់​ផងដែរ​ថា iflix គឺជា​កម្មវិធី​កម្សាន្ត​មួយ ដែល​អាច​ឲ្យ​លោកអ្នក​ចូល​មើល​ទូរទស្សន៍ ខ្សែភាពយន្ត​អាស៊ី និង​ហូលីវូដ រួមទាំង​កម្មវិធី​ជាច្រើន​ទៀត​ទូទាំង​ពិភពលោក​។​
​សូម​រួសរាន់​ទ្បើង​! កុំ​ឲ្យ​ឱកាស​ដ៏​ល្អ​នេះ កន្លងផុតទៅ​ឲ្យ​សោះ ព្រោះ​ការផ្តល់ជូន​ពិសេស​នេះ​មានកំណត់​! សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​ទៅកាន់​ផ្នែក​បម្រើ​អតិថិជន តាមរយៈ​ទូរ​សព្ទ​លេខ 1800-20 32 32 ឬ​អញ្ជើញ​មក​ទស្សនា​ដោយផ្ទាល់ នៅតាម​បណ្តា​ហាង​ទំនើបសាម​សុង និង​ដេប៉ូ​ចែក ដែល​នៅ​ជិត​លោកអ្នក​បំផុត​៕



(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com