ពីនេះ ពីនោះ
នារីដែលមានភាពទាក់ទាញ ជានារីបែបណា?
× ប្រសិនជាអ្នកចង់ធ្វើជានារីដែលមានភាពទាក់ទាញ អ្នកអាចអនុវត្តតាមចំណុចទាំងឡាយខាងក្រោមនេះបាន។ តើមានអ្វីខ្លះទៅ?
1. នារីដែលមិនចេះចាយធំ ហើយតស៊ូនឹងភាពលំបាកបាន។ មនុស្សស្រីប្រភេទនេះ ជាទីស្រឡាញ់របស់បុរស ព្រោះក្រោយពេលដែលរៀបការរួច គេនឹងអាចមើលថែទាំគ្រួសារបានល្អ។
2. នារីដែលរៀនសូត្រច្រើន ជាមនុស្សស្រីដែលបុរសមិនហ៊ានមើលងាយឡើយ ថែមទាំងស្រឡាញ់អ្នកខ្លាំងទៀតផង ព្រោះអ្នកយល់ដឹងច្រើន។
3. មនុស្សស្រីដែលខិតខំប្រឹងប្រែងក្នុងការងារ ក៏ជាមនុស្សដែលមនុស្សប្រុសពេញចិត្តដែរ។
4. ការហាត់ប្រាណច្រើន និងការមិនរស់នៅជាមួយគ្នាមុនពេលរៀបការ ជានារីដែលមានតម្លៃ ដែលបុរសពេញចិត្តជាខ្លាំង។
5. ចុងក្រោយ នារីដែលមិនឈ្លក់វង្វេងនឹងប្រព័ន្ធអេឡិចត្រូនិចដូចជាទូរស័ព្ទជាដើម។ នៅពេលដែលអ្នកតែងតែកាន់ទូរស័ព្ទជាប់ដៃ ដោយដាក់ចុះពុំបាន នោះបុរសនឹងមិនពេញចិត្តឡើយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com