យុវជន​មួយក្រុម​ធ្វើ​រូប​ខ្លាដំបង​ពី​ប្លា​ស្ទិ​ក​,​ដប​ទឹក និង​លួស ដើម្បី​ជំរុញ​ការការពារ​បរិស្ថាន​
ជាតិ
បទសម្ភាសន៍
វីដេអូ
យុវជន​មួយក្រុម​ធ្វើ​រូប​ខ្លាដំបង​ពី​ប្លា​ស្ទិ​ក​,​ដប​ទឹក និង​លួស ដើម្បី​ជំរុញ​ការការពារ​បរិស្ថាន​
24, Mar 2018 , 11:59 am        
រូបភាព
​ភ្នំពេញ​៖ យុវជន​មួយក្រុម​បាន​យក​ប្លា​ស្ទិ​ក ដប​ទឹក និង​ដែក​លួស មក​ធ្វើជា​រូប ខ្លាធំ ឬ​ខ្លាដំបង ដើម្បី​តាំង​បង្ហាញ​ក្នុង​កម្មវិធី «​មួយ​ម៉ោង​ដើម្បី​ភពផែនដី​» នា​ថ្ងៃទី ២៤ ខែមីនា​នេះ​។ បើតាម​លោក ជុំ ម៉ាប់ ប្រធាន​ក្រុម Plastic Commune និង​ជា​អ្នកធ្វើ​រូប​ខ្លា​នេះ បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា រូប​ខ្លាដំបង​នេះ បង្កើតឡើង​ដើម្បី​ឲ្យ​សាធារណជន ចូលរួម​ការពារ​បរិ​ស្ថាន តាមរយៈ​ការកែច្នៃ​សំណល់​ប្លា​ស្ទិ​ក​មកប្រើប្រាស់​ឡើងវិញ និង​ជំរុញ​ឲ្យ​ពួកគាត់ ស្វែងយល់​ពី​ផលប៉ះពាល់​ដល់​បរិស្ថាន ដែល​បង្កឡើង​ពី​សកម្មភាព​មនុស្ស​។​



​សូម​អញ្ជើញ​ទស្សនា​សម្ភាសន៍ រវាង កញ្ញា ញឹក ស្រី​ល័​ក្ខ ជាមួយ លោក ជុំ ម៉ាប់ អ្នកធ្វើ​រូប​ខ្លាដំបង​នេះ ដូចតទៅ​៖



​សូមបញ្ជាក់ថា កម្ពុជា​នឹង​ប្រារព្ធ​ទិវា «​មួយ​ម៉ោង សម្រាប់​ភពផែនដី​» លើក​ទី​៦ នៅ​ថ្ងៃទី​២៤ ខែមីនា នៅ​បរិវេណ​ខាងមុខ​ក្រសួងបរិស្ថាន ដើម្បី​បំផុសស្មារតី​ឲ្យ​ប្រជាជន​ទាំងអស់ ចូលរួម​កាត់បន្ថយ​ការកើនឡើង​កម្តៅ​ផែនដី បង្ហាញ​ពី​ការស្រឡាញ់​ទៅ​បរិស្ថាន និង​ចូលរួម​សន្សំសំចៃ​ការប្រើប្រាស់​អគ្គិសនី​៕






Tag:
 បរិស្ថាន​
  ​ខ្លាដំបង​
 ​ សំណល់​
 ​ ប្លា​ស្ទិ​ក
© រក្សាសិទ្ធិដោយ thmeythmey.com